វីដេអូមួយត្រូវបានចែករំលែកនៅលើហ្វេសប៊ុក បានបង្ហាញឲ្យឃើញហេតុការណ៍ ខណៈពេលដែលមន្ត្រីក្រុង ចុះទៅព្រមានស្ត្រីអ្នកលក់ផ្លែឈើតាមរទេះម្នាក់ ដែលលក់តាមចិញ្ចើមផ្លូវ នៅក្នុងទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ។
មុនពេលភាគីទាំងពីរបានកើតជម្លោះខ្លាំងក្លានឹងគ្នា ស្ត្រីអ្នកលក់នោះបានចាប់ទាញកាំបិតផ្លែឈើ ដេញតាមប៉ុនប៉ងដេញចាក់មន្ត្រីម្នាក់ ។ ពុំត្រឹមតែប៉ុណ្ណឹង ស្ត្រីរូបនោះបានវាយបំបែកកញ្ចក់រទេះ និងគប់ទៅលើមន្ត្រីទាំងនោះយ៉ាងសាហាវ ។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា មន្ត្រីម្នាក់បានទទួលរងរបួសត្រូវពេទ្យដេរអស់ ៥ ថ្នេរ នៅក្នុងហេតុការណ៍នេះ ។ គេក៏បានចោទប្រកាន់ថា បុរសម្នាក់ក្នុងចំណោមនោះ បានធ្វើខុសឆ្គងផងដែរ ខណៈចុះអនុវត្តច្បាប់នៅលើចិញ្ចើមផ្លូវនោះ ៕ ឧត្តម