Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលជម្រះបណ្តឹងសាទុក្ខ ប្តីប្រពន្ធបង់ក្លាដេស-ខ្មែរមួយគូ ពាក់ព័ន្ធការរត់ពន្ធមនុស្សឆ្លងដែនខុសច្បាប់ មកធ្វើការនៅកម្ពុជា

spot_img

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៣នេះ បានធ្វើការ ជំនុំជម្រះលើបណ្ដឹងសាទុក្ខរបស់បុរស ជនជាតិបង់ក្លាដេសម្នាក់ និង ស្រ្ដីខ្មែរម្នាក់ ដែលជាប្តីប្រពន្ធនឹងគ្នា ដែលជាប់ពន្ធនាគារក្នុងម្នាក់ៗ កំណត់ ៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការរត់ពន្ធ ពលករជនជាតិ បង់ក្លាដេស ចំនួន១៦ នាក់ ឆ្លងដែនខុសច្បាប់ មកធ្វើការក្នុងប្រទេសកម្ពុជា ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ២០២០។

លោក សឹង បញ្ញាវុឌ្ឍ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទ២នាក់ ខាងលើមាន ឈ្មោះ ៖ ១- ឈ្មោះ ម៉ម សុខុម ភេទស្រី អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ ។ ២- ឈ្មោះ MOHAMMED JAHANGIA ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិបង់ក្លាដេស មានមុខរបរមុនចាប់ខ្លួន ជានាយកក្រុមហ៊ុន CEB BIC CIES CO,Lld ។ ពួកគេទាំង២ នាក់ គឺ ត្រូវជាប្តីប្រពន្ធនឹងគ្នា និង មានទីលំនៅមុនចាប់ខ្លួន ផ្ទះគ្មានលេខ ផ្លូវលំ ភូមិថ្មគោល២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ទាំង២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ : លក់ដូរមនុស្សសម្រាប់នាំឆ្លងដែន តាមបញ្ញត្តិមាត្រា ៨ និង មាត្រា ១២ នៃ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទ ។

ពួកគេ ប្តឹងឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដែល ។ ពួកគេ ក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត។
ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៣០ខែ កក្កដា ឆ្នាំ ២០២១ នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សំណុំរឿងក្តីនេះ, តុលាការកំពូលបានលើកពេល ប្រកាសសាលដីកា នៅព្រឹកថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២៣ ខាងមុខ នេះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×