Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់

spot_img

ភ្នំពេញ៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍ សាត់, លោកស្រី អាំង សុជាតា ខូយ រីដា ជាប្រធានកិត្តិយសថ្មីសាខា ជំនួសលោក ស្រី លាង ហៃ ជាវតាយ នាព្រឹក ថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣ ។

លោកជំទាវកិត្តិសង្គហបណ្ឌិតបាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹក ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ជូនដល់សមាជិក សមាជិកាទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។ លោកជំទាវ បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ស្មារតី និងទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចការងារចលនាស្រ្តី ក្នុងរយៈពេលកន្លងមក របស់លោកស្រី លោកស្រី ដែលជាថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ក្នុងទូទាំងខេត្តពោធិ៍សាត់ ទទួលបានជោគ ជ័យគួរឱ្យកត់សម្គាល់។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ក្រោមការជួយសម្រប សម្រួល និងផ្តល់ភាពងាយស្រួល ពីឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំគ្រប់ផ្នែក គ្រប់ថ្នាក់ ពិសេសបងប្អូនអាជីវករនៅក្នុងខេត្តផងដែរ។

លោកជំទាវក៏បានអបអរចំពោះ លោកជំទាវ អាំង សុជាតា ខូ យ រីដា និងលោកស្រី ដែលជាសមាជិកាគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តពោធិ៍សាត់ ដែលបានស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពសមាគមនារី តាមសេចក្តីសម្រេចរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍។

លោកជំទាវបានផ្តាំផ្ញើដល់គណៈកម្មការសាខាសមាគមនារីខេត្តពោធិ៍សាត់ ដែលត្រូវបានប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាព ចំនួន ៦៦នាក់ថ្ងៃនេះ ត្រូវបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ ចេះបែងចែក តួនាទីភារកិច្ចទទួលខុសត្រូវ ទៅដល់ថ្នាក់ដឹកនាំ នៃគណៈកម្មការ សមាគមនារីសាខា អនុសាខាទាំងថ្នាក់ខេត្ត ស្រុក មន្ទីរអង្គភាព កាន់តែទូលំ ទូលាយ និងស៊ីជម្រៅទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្គាល់ថា «ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំ នៃសេដ្ឋកិច្ច និងសង្គមជាតិ របស់យើងទាំងអស់គ្នា»។ ជាមួយគ្នានោះត្រូវចូលរួមយ៉ាងសកម្ម ក្នុងការពង្រឹង ពង្រីកសមាជិកភាពបន្ថែម នៅតាមមន្ទីរ អង្គភាព ស្រុក ក្រុង ឃុំ សង្កាត់ និងខិតខំគៀងគរស្វែងរកប្រភពថវិកា ដើម្បីគាំទ្រដល់សកម្មភាពកិច្ចការមនុស្សធម៌ ក្នុងសមាគមនារីឱ្យកាន់តែមានភាពរលូន តម្លាភាព និងឆ្លើយតបបានទាន់ពេលវេលា។

លោកជំទាវបានអំពាវនាវដល់មន្រ្តីរាជការគ្រប់រូបត្រូវ៖ ១.ចូលរួមបន្តអនុវត្តឲ្យបាននូវវិធានការណ៍ ៣ការពារ ៣កុំ ទោះបីជាស្ថានភាពកូវីដ១៩បានថមថយ និងគ្រប់គ្រងបានយ៉ាងណាក៏ដោយ ។ ២.ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា មិនត្រូវឲ្យបាត់បង់សមាជិកណាកម្នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ៣.ត្រូវប្រុងប្រយ័ត្នចំពោះអគ្គីភ័យដែលកើតឡើងជាយថាហេតុក្នុងថ្ងៃសែន ទទួលទេវតាឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×