Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ពិចារណា! អ្នក​រត់​កង់​បី​ថា នេះ​ជា​ស្នាដៃ​ប៉ូលិស​ចរាចរ​លើ​ផ្លូវ​នរោត្តម ក្បែរ​ស្តុ​បបត់​ចូល​ទៅ​ផ្សារថ្មី ១កែង​បែក​កញ្ចក់…

ពិតណាស់ ប៉ូលិសចរាចរមួយចំនួន ត្រូវបានគេមើលឃើញថា ពេលខ្លះបានអនុវត្តច្បាប់ហាក់ខ្វះក្រមសិលធម៌ក្នុងខ្លួនបំផុត ព្រោះតែដើម្បីការផាកពិន័យ ដោយបានប្រើអំពើហិង្សា ទៅលើប្រជាពលរដ្ឋដែលល្មើសច្បាប់ ដែលករណីខ្លះបានបណ្តាលឲ្យមានគ្រោះថ្នាក់ទៀតផង។

ជាក់ស្តែង ដូចករណីនេះជាដើម ដែលប៉ូលិសចរាចរនៅចំណុចភ្លើងស្តុបលើផ្លូវនរោត្តម (កែងចូលផ្សារថ្មី) បានប្រើហិង្សាបណ្តាលឲ្យបែកកញ្ចក់អ្នករត់កង់បីយ៉ាងដំណំ ដោយចោទថាកង់បីរត់គេច។ តែទោះជាយ៉ាងណា ការប្រើអំពើហិង្សាបែបនេះ ត្រូវបានមហាជនចាត់ទុកថា ជាទង្វើដ៏មិនថ្លៃថ្នូរសោះឡើយ។

នេះបើតាម្ចាស់កង់បីរងគ្រោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Rom Vyreak Buddishm បានបង្ហោះរៀបរាប់ឲ្យដឹងថា៖ «ស្នាដៃប៉ូលីសចរាចរ នៅប្រចាំការលើផ្លូវនរោត្តម កែងក្បែរស្តុបបត់ចូលទៅផ្សារថ្មី ថ្ងៃទី 18/03/2023 ម៉ោង 2:10 នាទីរសៀល ហៅផាកពិន័យចរារណ៍ តែប្រើអំពើហិង្សា មានចរិតដូចជាចោរ ក្មេងពាលបាតផ្សារ ដោយយកកែងមកអុកលើកញ្ចក់កង់បីរបស់ខ្ញុំ បណ្ដាលអោយបែកដូចក្នុងរូប ។ ហើយចោទខ្ញុំថា បើករត់មានបំណងបង្កររបួសស្នាម ទាំងដែលខ្ញុំ បើកស៊ីញ៉ូអែបគៀន។

ក្នុងនាមខ្ញុំជាពលរដ្ឋ ដែលគោរពនិងអោយតម្លៃ អ្នកអនុវត្តច្បាប់តាំងពីដើមរៀងមក ។ ខ្ញុំមិនតវ៉ា ទាមទារសំណងអ្វីទេ តែខ្ញុំផុសនេះដើម្បីជាសារជូនដល់អស់លោកមន្ត្រីប៉ូលីសចរាចរណ៍ អ្នកអនុវត្តច្បាប់ទាំងអស់ មេត្តាគោរព អោយតម្លៃពលរដ្ឋរបស់ខ្លួន អនុវត្តច្បាប់ផ្សេង អំពើហឹង្សាផ្សេង។ កុំព្រោះតែប្រាក់ផាកពិន័យបន្តិចបន្តួច បង្ករអោយខូចខាតសម្បត្តិទ្រព្យរបស់អ្នកដទៃបែបនេះ ។ ត្រូវមានឧត្តមគតិក្នុងខ្លួន ក្នុងនាមជាមន្ត្រីអ្នកអនុវត្តច្បាប់។ លើកនេះខ្ញុំមិនថតមុខ ឬអត្តលេខមកបង្ហោះ ព្រោះខ្ញុំ នៅគោរពស្រឡាញ់មន្ត្រីអ្នកកាន់ច្បាប់ តែបើមានលើកក្រោយខ្ញុំមិនទុកមុខអោយទេ»។

ដោយឡែក នៅពេលបងប្អូនក្នុងបណ្តាញសង្គម សួរថា ហេតុអ្វីមិនប្តឹង ម្ចាស់កង់បីខាងលើ ក៏បានប្រាប់ថា៖ «គេវៃរបស់យើងបែកមុន ចង់តវ៉ាក៏បានតែខាតពេលវេលារកស៊ី ព្រោះត្រូវយកកង់បីទៅប៉ុស្ដិ៍ បួនដប់ថ្ងៃឯណោះ ចឹងហើយក៏ខ្ជិលរករឿងទៅ»។ អ្នករត់កង់បីក៏បានបញ្ជាក់ប្រាប់ទាំងកំហឹងឈឺចាប់ថា៖ «ខ្ញុំឈរស្ដីអោយដូចឆ្កែ ចង្អុលមុខផង ជេរផង តែពួកវាបានត្រឹមរត់គេច ហៅមេវាមកជួយសម្រួលប៉ុណ្ណោះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×