Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរាជធានីភ្នំពេញ ជម្រុញឲ្យមន្ទីរពាក់ព័ន្ធ អាជ្ញាធរខណ្ឌទាំ១៤ និងកម្លាំងមានសមត្ថកិច្ច ត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី

spot_img

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជម្រុញឲ្យមន្ទីរពាក់ព័ន្ធ អាជ្ញាធរខណ្ឌទាំ១៤ និងកម្លាំងមានសមត្ថិកិច្ចទាំងអស់ត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងត្រៀម ពិធីទទួលគោរមងារអ្នកសង្គ្រោះសាសនាពិភពលោកនៅថ្ងៃទី០៤ ឧសភា ឆ្នាំ២០២៣ខាងមុខ ដោយត្រូវជួសជុលកែលំអររមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ជាមួយនិងការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថាន ការតុបតែង កែលម្អសោភណភាពទីតាំងនេះឲ្យបានល្អប្រសើរ។

ការជម្រុញបែបនេះបានធ្វើឡើងនារសៀលថ្ងៃទី២០ មីនា ឆ្នាំ២០២៣នេះ ក្នុងខណ្ឌប្រជុំជាមួយអភិបាលខណ្ឌទាំ១៤ មន្ទីរពាក់ព័ន្ធនិងកម្លាំងមានសមត្ថិកិច្ចទាំងប៉ូលីសនិងកងរាជអាវុធហត្ថ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ សម្រាប់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ជាអ្នកទទួលការជួសជុល តុបតែង កែលម្អសោភណភាព ជាមួយនិងការគិតគូរពីការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថានផងដែរ ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ថ្ងៃសុក្រ ៩ រោចរនោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២៣ វេលាម៉ោង ១៦ និង ០០ នាទីរសៀល និងត្រៀមពិធីទទួលគោរមងារអ្នកសង្គ្រោះសាសនាពិភពលោកនៅថ្ងៃទី០៤ ឧសភា ឆ្នាំ២០២៣ខាងមុខ ខណៈអ្នកដែលត្រូវទទួលបានគោរមងារអ្នកសង្គ្រោះសាសនាពិភពលោក មានចំនួន៣ព្រះអង្គ/នាក់ ក្នុងនោះមាន សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយឧត្ដមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត។

បន្ថែមពីនេះ ឯកឧត្តមឃួង ស្រេង បានជម្រុញឲ្យមានការពង្រឹងសន្តិសុខ សុវត្ថិភាព ឲ្យបានខ្លាំងក្លាផងដែរ មិនថានៅទីតាំងរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ និងនៅតាមមូលដ្ឋានខណ្ឌទាំង១៤នោះទេ ព្រោះថា នៅពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ពួកគាត់ភាគច្រើន ត្រូវចាក់សោរផ្ទះចោល ដើម្បីទៅដើរលេងកំសាន្តឬទៅលេងស្រុកកំណើត ដូច្នេះក្នុងនាមអាជ្ញាធរនិងកងកម្លាំងជាអ្នកមើលខុសត្រូវផ្ទះសំបែងរបស់ពួកគាត់ កុំមានអំពើចោរកម្មកើតឡើង៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×