Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​ក្តៅ​ជំនួ​ស! ក្មេង​ស្ទាវ២នាក់ បង្ហោះ​ម៉ូតូ​ភ្លាត់ស្នៀ​ត ដួ.ល​ទៅ​បុ.ក​គូទ​ឡង់​គ្រី​ស័រ យ៉ាងដំណំ បន្សល់ទុក​ស្បែកជើង១ចំហៀង

spot_img

ករណីក្មេងពាលបង្ហោះម៉ូតូនៅតាមដងផ្លូវទីសាធារណៈ គឺនៅតែកើតមានសឹងតែគ្មានលោះថ្ងៃនោះទេ ដែលនេះតើប្រហែលមកពីសមត្ថកិច្ច ចាប់បានដាក់ទណ្ឌកម្ម នៅស្ទើរខ្លាំងហើយ ទើបបានជាពួកក្មេងបាតសង្គមទាំងនោះ មិនខ្លាចញញើតបែបនេះ។

ពិតមែនហើយ សកម្មភាពបង្ហោះម៉ូតូដ៏ប្រសាច ពីសំណាក់ «សត្វមមៀច» លើដងផ្លូវអស់ទាំងនោះ គឺបានធ្វើឲ្យអ្នកដំណើរឡាន ម៉ូតូ មានការព្រួយបារម្ភជាខ្លាំង ព្រោះថា បើពួកវាងាប់ក្រោមឡាន មិនជាបញ្ហាទេ ប៉ុន្តែ ខ្លាចក្រែងតែពួកវាភ្លាត់ស្នៀត ដួលប៉ះទង្គិចបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ឬ បង្កការខូចខាតតែម្តង។

ជាក់ស្តែង ដូចករណីថ្មីៗនេះ គឺពួកក្មេងស្ទាវ២នាក់ ក្នុងចំណោមពីរម៉ូតូ បានបង្ហោះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ១គ្រឿង (មិនច្បាស់ស្លាកលេខ) ភ្លាត់ស្នៀត ដួលទៅបុកគូទរថយន្ត Land Cruiser ស៊េរីទំនើប១គ្រឿង ដែលកំពុងចតចោល បណ្តាលឲ្យខូចយ៉ាងដំណំ ស្ថិតនៅចំណុចបុរីរតនាផ្លាសា ស្ពានអាកាសផ្សារដីហុយ វេលាម៉ោង ៩ និង ៣២ នាទី ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

នេះបើតាមម្ចាស់រថយន្ត ដែលមានគណនីហ្វេសប៊ុកឈ្មោះ Eum Sophanaly បានបង្ហោះវីដេអូស្តែអៗ រៀបរាប់ទាំងក្តៅក្រហាយថា៖ «កុំឲ្យចាប់បានឲ្យសោះអាក្អូន… ឡានចតមុខផ្ទះចូលក្នុង ហើយផ្លូវបុរីឡើងទូលាយល្វឹងវានៅជិះមកបុកបានទៀត(បង្ហោះម៉ូតូមកបុក)»។ ម្ចាស់រថយន្តរងគ្រោះខាងលើ ក៏បានឲ្យដឹងថា៖ «ក្មេងស្ទាវបង្ហោះម៉ូតូជ្រុលមកបុកឡានខ្ញុំពីក្រោយ មានគេប្រាប់ថា ពួកវាជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារមួយ។ បច្ចុប្បន្នកំពុងឲ្យប៉ូលិសធ្វើការស្រាវជ្រាវរកជនបង្ក សង្ឃឹមថានឹងមានដំណោះស្រាយឆាប់ៗ។ បើសិនជាបុគ្គលិករបស់ក្រុមហ៊ុនណាមួយ សូមឲ្យជនបង្ករចូលខ្លួនមកដោះស្រាយ រឿងតូចតាចទេ គ្រាន់តែចង់ឲ្យអជ្ញាធរអប់រំប៉ុណ្ណោះ។ អរគុណ!!!»។

បើតាមទំហំនៃការខូចខាតយ៉ាងដំណំនេះ ជាងជួសជុល បានប្រាប់ថា អស់មិនតិចជាង ៣០០ ដុល្លារ នោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×