ស្ត្រីខ្មែរដែលមានចិត្តច្រណែនម្នាក់ត្រូវបានចាប់ខ្លួន ក្នុងករណីបានកាត់ប្រដាប់ភេទប្តីរបស់ខ្លួនចោលដោយកាំបិត កាលពីថ្ងៃចន្ទ (០២ កក្កដា) បន្ទាប់ពីនាងចោទប្រកាន់ថា គាត់កំពុងបោកប្រាស់នាងមានស្រីផ្សេង ។ នេះបើយោងតាម Coconuts ។
ស្ត្រីជាប្រពន្ធដៃឆៅនោះដែលត្រូវបានគេស្គាល់មានឈ្មោះថា ករុណា (Karuna) អាយុ ២៤ ឆ្នាំ បានលួងលោមប្តីរបស់នាងដែលមានឈ្មោះ Siripan Sanusun អាយុ ៤០ ឆ្នាំ ឲ្យចូលអន្ទាក់នាង ហើយបានយកកាំបិតបន្លែកាត់ផ្តាច់លិង្គរបស់គាត់តែម្តង ។
នាង Karuna ដែលធ្វើការនៅសួនបន្លែសរីរាង្គ នៅ Moo 5 ក្នុងស្រុក Si Racha ជាមួយប្តីរបស់នាង ។ ប៉ុន្តែ នៅពេលពួកគេវិលត្រឡប់មកផ្ទះវិញ នាងក៏កាត់ផ្តាច់លិង្គរបស់ប្តីចោល ដើម្បីឲ្យប្រាកដថាគាត់នឹងឈប់ក្បត់ចិត្តនាងទៀត ។
ក្រោយបានប្រព្រឹត្តរឿងនេះរួច នាង Karuna បាននិយាយថា នាងពិតជាមានការសោកស្តាយ ចំពោះប្តីរបស់នាងខ្លាំងណាស់ នៅពេលនាងបានឃើញពីភាពឈឺចុកចាប់របស់ប្តី បន្ទាប់ពីនាងបានកាត់ផ្តាច់លិង្គរបស់គាត់ ។ ប៉ូលីសបានរកឃើញបុរសនេះកំពុងស្រែកយំក្នុងភាពដ៏ឈឺចុកចាប់ ហើយបរិវេណនៃប្រដាប់ភេទរបស់គាត់ពោរពេញដោយឈាម ។
ក្រុមសង្គ្រោះភ្លាមៗនោះ បានប្រញាប់ប្រញាល់បញ្ជូន Sanusun ទៅកាន់មន្ទីរពេទ្យ «Queen Savang Vadhana Memorial» នៅក្នុងស្រុក Si Racha ដើម្បីព្យាបាលរបួសរបស់គាត់ ។
បន្ទាប់ពីទុកជនរងគ្រោះនៅមន្ទីរពេទ្យ ក្រុមសង្គ្រោះក៏បានវិលត្រឡប់មកផ្ទះប្តីប្រពន្ធនេះវិញ និងបានរកឃើញលិង្គដែលត្រូវបានកាត់ផ្តាច់ ។ ជាអកុសល ដោយសារតែទុកចោលយូរពេក ហើយមានកោសិកាងាប់ច្រើនពេក ជាហេតុធ្វើឲ្យវេជ្ជបណ្ឌិតពុំអាចតភ្ជាប់វិញបាន ។
បច្ចុប្បន្ន នាង Karuna ត្រូវបានគេរាយការណ៍ថា កំពុងត្រូវបានឃុំខ្លួននៅឯប៉ុស្តិ៍ប៉ូលីស Si Racha ។
គួរបញ្ជាក់ផងដែរថា គណនីហ្វេសប៊ុកឈ្មោះ «បង ទី» បានឲ្យដឹងថា ស្ត្រីជាប្រពន្ធដៃដល់មានឈ្មោះថា ផែង ឡាវ អាយុ ២៧ ឆ្នាំ រីឯប្តីរបស់នាងមានឈ្មោះថា ខាបខាវ អាយុ ៣០ ឆ្នាំ ៕ ឧត្តម