Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការរាជធានីភ្នំពេញ កាត់ទោសបុរសវៀតណាម និងខ្មែរម្នាក់ជាប់គុកក្នុងម្នាក់ៗ ៣០ ឆ្នាំ តែដោះលែង ជាប់ចោទសាំងហ្គាពួរម្នាក់ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនជិត ២៥ គីឡូក្រាម

spot_img

ភ្នំពេញ ៖ ចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣ បានប្រកាស លើសំណុំរឿងគ្រឿងញៀន របស់ជនជាប់ចោទចំនួន ០៣នាក់ រួមមាន : បុរសជនជាតិសាំងហ្គាពួរម្នាក់, វៀតណាមម្នាក់ និង ជនជាតិខ្មែរ ម្នាក់ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន ជិត ២៥ គីឡូក្រាម ប្រព្រឹត្តនៅ ២ គោលដៅផ្សេងៗគ្នា ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែ វិច្ឆិកា ឆ្នាំ ២០២១។

គោលដៅទី១៖ នៅចំណុចផ្លូវលេខ ១០៥ ជិតផ្សារបឹងត្របែក (ផ្លាស្សា) ស្ថិតក្នុងសង្កាត់បឹងត្របែង ខណ្ឌចំការមន និងគោលដៅទី២៖ ផ្ទះលេខ ៩៩ ផ្លូវ១៤៦ ក្រុម៣ ភូមិ២ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ បានសម្រេច ផ្តន្ទាទោស ជនជាប់ចោទ ២នាក់ ដាក់គុកក្នុងម្នាក់ៗ ៣០ ឆ្នាំ ចំណែកឯជនជាប់ចោទម្នាក់ទៀត ត្រូវបានទម្លាក់ចោលបទចោលប្រកាន់ និងបង្គាប់ឱ្យដោះលែង ពីពន្ធនាគារដោយសារតែ មិនមានពិរុទ្ធភាព។

លោកស សំណាង ជាប្រធានក្រមប្រឹក្សាចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា: ជនជាប់ចោទទាំង៣នាក់ ខាងលើនេះ មានឈ្មោះ ១-ឈ្មោះ តាំង លាក ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ និង ២- ឈ្មោះ លី ជាងហ្វុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម ។ អ្នកទាំង២នាក់នេះ ត្រូវជាប់ពន្ធនាគារ ក្នុងម្នាក់ៗ ៣០ ឆ្នាំ និងពិន័យជាប្រាក់ចូលថវិការរដ្ឋម្នាក់ៗ ចំនួន ៨០ លានរៀល ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចំណែកឯ ជាប់ចោទម្នាក់ទៀត មាន ឈ្មោះ GOH SEOW SIAN ភេទប្រុស កើតឆ្នាំ១៩៥៣ ជនជាតិសិង្ហបុរី ត្រូវបានតុលាការសម្រេច ទម្លាក់ចោល បទចោល និងបង្គាប់ឱ្យដោះលែង ពីពន្ធនាគារ ដោយសារតែពុំមានពិរុទ្ធភាព ដូចការចោទប្រកាន់។

លោកចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទត្រូវបានជាប់ចោទពីបទ ” រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវ សារធាតុ ញៀន តាមមាត្រា ៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា: ជនជាប់ចោទទាំង៣នាក់ ខាងលើនេះ ត្រូវបានសមត្ថកិច្ចនគរបាលបាលចាប់ឃាត់ខ្លួន កាលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងរាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួន,សមត្ថកិច្ចដកហូតបានរួមមាន៖ គ្រឿងញៀនប្រភេទ អ៊ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធ ២៤គីឡូ ០៤២ក្រាម, កេតាមីន (KETAMIN) ទម្ងន់សុទ្ធ១១៨,៣៩ក្រាម, កាទីណូន (4CEC) ទម្ងន់សុទ្ធ១៧០,៥១ ក្រាម។ សរុបសារធាតុញៀន ទម្ងន់សុទ្ធ ២៤ គ.ក្រ ៣៣០,៩០ក្រាម, សារធាតុផ្សំ ១គីឡូក្រាម ០១០,១១ក្រាម, ជញ្ជីងថ្លឹង៥គ្រឿង និងឧបករណ៍កែច្នៃមួយចំនួនធំ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×