Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលកម្ពុជា និងនគរបាលកូរ៉េ លើកកម្ពស់សមត្ថភាពមន្រ្តីអនុវត្តច្បាប់ ក្នុងគោលបំណងរួមសហការ បង្ការ ទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់

spot_img

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ អនុប្រធានសេនាធិការ នៃអគ្គស្នងការនគរបាលជាតិ បានដឹកនាំក្រុមការងារនាយកដ្ឋានជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រជុំបូកសរុបលទ្ធផល ដកពិសោធន៍ការងារវិភាគ និងធ្វើកោសល្យវិច័យរូបភាពតាមប្រព័ន្ធកាម៉េរាសុវត្ថិភាព របស់នាយកដ្ឋានអង្គភាពជំនាញ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។

ក្រុមបច្ចេកទេសជំនាញ នៃប្រតិភូនគរបាលជាតិសាធារណរដ្ឋកូរ៉េ បានសិក្សាទីតាំងងាយរងគ្រោះក៏ដូចជាតាមផ្លូវសាធារណៈសំខាន់ ដែលអាចបង្កឲ្យមានហានិភ័យខ្ពស់ក្នុងរាជធានីភ្នំពេញ ក្នុងការលើកគម្រោងបំពាក់កាម៉េរាសុវត្ថិភាពស្វ័យប្រវត្តិដើម្បីបំរើដល់ ការងារជំនាញ និងលើកកម្ពស់សមត្ថភាពរបស់មន្រ្តីអនុវត្តច្បាប់ ក្នុងនោះការបំពាក់ និងលើកកម្ពស់សមត្ថភាពប្រព័ន្ធ CCTV និងបណ្តាញទូរស័ព្ទ១១៧ ប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ តាមបែបបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ ។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពរចាំបាច់ របស់អង្គភាពនាយកដ្ឋានជំនាញនីមួយៗ ភាគីនគរបាលជាតិសាធារណរដ្ឋកូរ៉េ នឹងពិនិត្យលើកគម្រោង បណ្តុះបណ្តាលគ្រូបង្គោលលើជំនាញពាក់ព័ន្ធចំនួន ០៦រូប ទៅសិក្សានៅសាធារណ:រដ្ឋកូរ៉េ និងបញ្ជូនគ្រូមករួមបណ្តុះបណ្តាលមន្រ្តីជំនាញនៅកម្ពុជាក្នុងរយៈពេលសមស្រប ។

ឆ្លើយតបទៅនឹងគម្រោងខាងលើ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បានធ្វើការវាយតម្លៃខ្ពស់ ក្នុងកិច្ចសហប្រតិបត្តិការ រវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងនគរបាលជាតិសាធារណរដ្ឋកូរ៉េ ក្នុងការលើកកម្ពស់សមត្ថភាពមន្រ្តីអនុវត្តច្បាប់ក្នុងគោលបំណងរួមសហការ បង្ការ ទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ ដើម្បីបំរើឲ្យផលប្រយោជន៍ប្រទេស និងប្រជាជនទាំងពីរ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×