Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀងមួយមេលាយលំនិងខ្យល់កន្ត្រាក់រន្ទះ បណ្តាលឲ្យផ្ទះនិងនិងសាលារៀនចំនួន៥៦ខ្នង រងការខូចខាតនៅស្រុកចំនួន២

spot_img

បន្ទាយមានជ័យៈ សមត្ថកិច្ចចំនួន២ស្រុកនៃខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ស្រុកចំនួនពីរគីស្រុកថ្មពួកនិងស្រុកស្វាយចេក ត្រូវបានរងផលប៉ះពាល់ភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ផ្គរន្ទះ ធ្វើឲ្យផ្ទះពលរដ្ឋចំនួន៥៦ខ្នងផ្ទះ រងការខូចខាត់បាក់រលំ និងប៉ើងដំបូលកាលពីយប់ថ្ងៃ២៣ខែមីនា ឆ្នាំ២០២៣។

សមត្ថកិច្ចក្នុងហេតុការណ៍បន្តថា ភ្លៀងធ្លាក់ដោយចាប់ពីម៉ោង ១៦ ដល់ម៉ោង ១៩និង០០ នាទី យប់ថ្ងៃទី២៣ មីនា ២០២៣ មានភ្លៀងធ្លាក់ លាយឡំ និងខ្យល់ បក់បោកខ្លាំង ធ្វើឲ្យប៉ះពាល់ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៥៦ ខ្នង នៅឃុំថ្មពួក ស្រុកថ្មពួក ក្នុងនោះមានដើមពង្រ អាយុកាល ជិត ១០០ឆ្នាំ ធ្លាប់ជាម្លប់ដ៏ត្រជាក់ របស់សិស្ស វិទ្យាល័យថ្មពួក ត្រូវបានដួលរលំ ផងដែរ។

សេចក្ដីរាយការណ៍ថា ក្នុងភូមិថ្មពួក របើកដំបូលអស់ចំនួន ២៣ខ្នង សាលារៀន ៤ ខ្នង ទីចាត់ការ ១ ខ្នង ផ្ទះស្នាក់នៅរបស់គ្រូ ១ខ្នង ។
ភូមិអ្នកតា របើកដំបូល អស់ចំនួន ១៣ ខ្នង ។ ភូមិស្វាយ របើកដំបូលចំនួន ៣ ខ្នង និងសាលារៀន ១ខ្នង ។ ភូមិវត្តចាស់ របើកដំបូលចំនួន ១៨ ខ្នង ។ ភូមិកសិណ របើកដំបូលចំនួន ២ ខ្នង។ នៅក្នុងស្ថានការខាងលើនោះ គេឃើញមានកម្លាំងយោធា វរសេនាតូចថ្មើរជើងលេខ៥១ កងពលតូចថ្មើរជើងលេខ៥១ និងកងកម្លាំងចម្រុះ​ សហការចុះពិនិត្យនិងជួយសង្រ្គោះបានទាន់ពេលវេលា៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×