Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត២គ្រឿងបុកគ្នា លើផ្លូវល្បឿនលឿន ទិសដៅស្របគ្នា

spot_img

ព្រះសីហនុ ៖ រថយន្ត២គ្រឿងបុកគ្នាលើផ្លូវល្បឿនលឿន ទិសដៅស្របគ្នា វេលាម៉ោងជិត៤ល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១៩-១២០ ក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

សមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្ត១គ្រឿងម៉ាកTOYOTA PRUIS ពាក់ផ្លាកលេខ ភ្នំពេញ 2BN-2094 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស ជនជាតិខ្មែរ មានអ្នករួមដំណើរម្នាក់ជាស្ត្រី ជាជនជាតិវៀតណាម បើកបរក្នុងទិសដៅពីព្រះសីហនុ ទៅភ្នំពេញ លុះដល់ចំណុចកើតហេតុ រថយន្តនេះបានបុកពីក្រោយ រថយន្ត១គ្រឿងម៉ាកKIA FRONTIER ពាក់ផ្លាកលេខភ្នំពេញ2L-4125 អ្នកបើកបរពុំទាន់ស្គាល់អត្តសញ្ញាណ។

ហេតុការណ៍ខាងលើនេះបណ្តាលឱ្យភាគីអ្នកបើកបររថយន្តPRUIS រងរបួសធ្ងន់ និងអ្នករួមដំណើរជាមួយរងរបួសស្រាល ។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តធំ បានទុករថយន្តចោលហើយរត់គេចខ្លួន។ វត្ថុតាងរថយន្តទាំង០២គ្រឿង ត្រូវបានស្ទួចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដោះស្រាយបន្ត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img