Sunday, June 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​អូស្មាន ហាស្សាន់ ៖ ក្រសួង​ការងារ​នឹង​សហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច ដើម្បី​ចាត់វិធានការ​លើ​ជនខិលខូច​ជា​មេខ្យល់​នាំ​ពលការ​នី​ដោយ​ខុសច្បាប់​ទៅ​បម្រើ​ការងារ​នៅ​អា​រ៉ាប៊ីសាអូឌីត​

​ភ្នំពេញ​ ៖ មន្ដ្រីជាន់ខ្ពស់​ក្រសួង​ការងារ ថ្លែង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្នុងឱកាស​ដែល​អញ្ជើញ​ទទួល​ការវិលត្រឡប់​មក​ដល់​កម្ពុជា​វិញ​របស់​ពលការ​នី កែ​ន ចន្ថា ដែល​រងគ្រោះ​ដោយ​ការចាញ់បោក​មេខ្យល់ បញ្ជូន​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់ នៅ​អា​រ៉ាប៊ី​សាអូឌីត​អស់រយៈ​ពេល​ជាង​៤​ឆ្នាំ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានបញ្ជាក់​ថា​៖ ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច ដើម្បី​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់ ទៅលើ​ជន​ខិលខូច​ជា​មេខ្យល់ ដែល​នាំ​ពលការ​នី កែ​ន ចន្ថា ទៅ​បម្រើ​ការងារ​ជា​ស្ត្រី​មេផ្ទះ​នៅ​អា​រ៉ាប៊ី​សាអូឌីត ហើយ​ព្រមាន​ទៅកាន់​ភ្នាក់ងារ រឺ​មេខ្យល់​ផ្សេងៗ​ទៀត ដែល​បាន​និង​កំពុង​មាន​សកម្មភាព​ដូច​គ្នា ត្រូវ​បញ្ឈប់​ជាបន្ទាន់ ហើយ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ រាល់​ពលការ​នី​ដែល​ខ្លួន​បាន​បញ្ជូន​ទៅ​ក្រៅ​ប្រទេស​ដោយ​ខុស ច្បាប់ ។ លោក​បាន​បញ្ជាក់​បែប​នេះ​នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ កាលពី​ថ្ងៃ​ពុធ ៧​រោច ខែ​បឋមាសាឍ ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស​២៥៦២​ត្រូវ​និង​ថ្ងៃទី​០៤ កកដ្ដា ឆ្នាំ​២០១៨ ។​

​ពលការ​នី កែ​ន ចន្ថា បាន​ប្រាប់​ទាំង​ទឹកភ្នែក ពី​ទុក្ខ​លំបាក​របស់​ខ្លួន​គ្រប់បែបយ៉ាង ក្នុង​កំឡុង​ពេល​ជាង​បួន​ឆ្នាំ​មកនេះ ខ្លួន​ត្រូវបាន​ថៅកែ​ធ្វើទុក្ខបុកម្នេញ គ្រប់​រូបភាព កេងប្រវញ្ញ​កម្លាំងពលក​ម្ម ការមិន​ផ្តល់​ប្រាក់​បៀវត្ស និង​ការហូបចុក​មិន​បាន​គ្រប់គ្រាន់ ហើយ​ខ្លួន​ត្រូវបាន​គេ​បញ្ជូនទៅ ម​ប្រើ​ការងារ មេផ្ទះ​ពី​ថៅកែ​មួយ​ទៅ ថៅកែ​មួយ ហើយ​រហូត​ដល់​ថៅកែ​ទី​៤ ទើប​ខ្លួន​ទទួលបាន​ការងារ​ល្អ មាន​ប្រាក់បៀវត្ស និង ការបម្រើ​ក​ការងារ​ទៅ​តាម​ពេលវេលា​សម្រាក់ ។ ទោះបីយ៉ាងណា ពលការ​នី កែ​ន ចន្ថា បាន​អំពាវនាវ ដល់​ពលករ ពលការ​នី​ខ្មែរ​ទាំងឡាយ ដែល​មាន​បំណង​ចង់​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស សូម​ពិនិត្យ​មើល និង ស៊ើបសួរ​ពី​ប្រវត្តិ​របស់​ភ្នាក់ងារ នោះ​អោយបាន​ច្បាស់លាស់ ជា​ពិសេស​ត្រូវ​អញ្ជើញ​ទៅ​តាម​ក្រុមហ៊ុន​ស្រប​ច្បាប់​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ដើម្បី​សុវត្ថិភាព ការ​ទំនួល​ខុស​ត្រូវ​ខ្ពស់​ពី​ក្រុមហ៊ុន​ទាំង​ក្នុង និង​ក្រៅប្រទេស ជា​គោលដៅ ក៏ដូចជា​ការទទួល​ដឹងលឺ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ប្រទេស នោះ ផងដែរ​។​

ពលការ​នី កែ​ន ចន្ថា បាន​ថ្លែងអំណរគុណ ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន និង​ថ្លែងអំណរគុណ​ដល់​ថ្នាក់​ដឹក នាំ​ក្រសួង​ពាក់ព័ន្ធ​ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ដែល​តែងតែ​ចេញមុខ​ដោះ​ស្រាយ​បញ្ហា​កង្វល់​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ ។​

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់​ថា​៖ ពលការ​នី​ខ្មែរ ឈ្មោះ កែ​ន ចន្ថា មាន​ទីលំនៅ​កំណើត ភូមិ​វត្ត​បូ​ព៌ ឃុំ​សៀម រាប ស្រុក​សៀមរាប ខេត្តសៀមរាប ដែល​បាន​ទៅ​ធ្វើ​ការងារ​បំរើ​តាម​ផ្ទះ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត រយៈ​ជាង ៤ ឆ្នាំ​ដោយ​ចាញ់បោក ពួក​មេខ្យល់ បាន​សុំ​អោយ​ខ្ញុំ និង​ក្នុងនាម​រដ្ឋមន្ត្រី ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក​ខិតខំ​ព្យាយាម​ទំនាក់ទំនង​គ្រប់​បែបយ៉ាង ដើម្បី​ជួយ​រំដោះ​នាង មក កម្ពុជា​វិញ បន្ទាប់​បាន​ទទួលដំណឹង​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក ប្រមាណ​ជាង​១​ខែ​មកនេះ ។ ហើយ​ដែល​ខ្ញុំ​បាន​ដោះ ស្រាយ​អោយបាន​វិលត្រឡប់​មក​កម្ពុជា​វិញ មាន​ការយឺតយ៉ាវ​នេះ ដោយសារតែ នៅ​ប្រទេស​អារ៉ាប់​នោះ មិនទាន់មាន ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​សម្រាប់​ទំនាក់ទំនង​និង ដើម្បី​ដោះ​​ស្រាយ បញ្ហា​ផ្សេងៗ ចំពោះ​ពលការ​រិនី ដែល​ទៅ​ធ្វើ​ការងារ​នៅ​ទីនោះ​មាន​ការលំបាក​យឺតយ៉ាវ​។​ហើយ​នេះ​ជា​នារី​រង គ្រោះ ទី​៤​ហើយ​ដែល​ខ្ញុំ​បាន​ជួយ​ដោះស្រាយ​អោយបាន​វិលត្រឡប់​មក​កម្ពុជា​វិញ ៕ ដោយ​៖ បញ្ញា​ស័ក្តិ​

 

×