ថ្មីៗនេះ មហាជន ជាពិសេសហ្វេនចាស់ៗ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានឃើញវត្តមានលើកដំបូង របស់អ្នកនាង យុគ ថិតរដ្ឋា បកស្រាយនូវបទរាំវង់មួយបទ មានចំណងជើងថា «ស្រលាញ់ស្រីចាស់សំបូរលុយចាយ» ដែលគ្រោងនឹងចេញឆាប់ៗ សម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ២០២៣ ខាងមុខនេះ។
តែយ៉ាងណាមិញ ខណៈវីដេអូរយៈពេល ២០ វិនាទី នៃការសម្តែងក្នុងបទចម្រៀងនេះរបស់អ្នកនាង យុគ ថិតរដ្ឋា ស្ថិតក្នុងរូបរាងកាយធាត់ទ្រលុកទ្រលន់ដ៏មិននឹកស្មាន ត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ផលិតកម្មថោន ស្រាប់តែមានគណនីមួយឈ្មោះ Oun Sophea បានរិះគន់ដ៏ហួសចិត្តបែបនេះថា៖ «ក្បាលពោះសុទ្ធតែគ្រឿងស្រវឹង, សម្រកសិនទៅ ចាំច្រៀង កាជ្រូក»។
ក្រោយពីបានឃើញបុគ្គលខាងលើនេះ បានចេញមកទើសប្រើពាក្យពេចន៍ដ៏អសុរោះបែបនេះ ហួសចិត្តខ្លាំងពេក គណនីហ្វេសប៊ុកឈ្មោះ Vladimir Vannak បានចេញមកដាក់ឲ្យវិញកប់ៗថា៖ «សម័យកាល២០២៣ ជិតចូល២០២៤ ខួរក្បាល និងក្រមសីលធម៌មនុស្សមួយចំនួន បែរជាដើរថយក្រោយ។ អ្នកខ្លះមកឈឺក្បាលវិលមុខនឹងរឿងគេធាត់ រឿងគេស្គម មិនទុកពេលទំនេរលំហែខួរក្បាលទេ។ បើសិនជាអ្នកទាំងអស់គ្នាមាន ប្អូន កូន ក្មួយ សូមបង្រៀនពួកគាត់អោយមានក្រមសីលធម៌ និងសុជីវធម៌ក្នុងការរស់នៅ។ បង្រៀនពួកគាត់កុំអោយប្រើពាក្យ អសុរោះគ្មានក្រមសីលធម៌ ការនិយាយដោយមិនប្រើខួរក្បាលពិចារណា។ ដោយសារតែរវល់ដើរទើសគេពេក ធ្វើអោយគាត់លែងមានពេលរៀនសូត្រ ដោយសូម្បីតែពាក្យ «សុទ្ធតែ» ក៏សរសេរខុស។ បើទុកពេលទើស រួចយកពេលទៅរៀនសូត្រ អាចនឹងប្រសើរ»។
ទោះជាយ៉ាងណា សម៉ីខ្លួនអ្នកនាង យុគ ថិតរដ្ឋា ពុំបានបង្ហាញប្រតិកម្ម ចំពោះបុគ្គលទើសរូបនោះទេ ខណៈអ្នកនាង ហង្ស សុជាតា បានបង្ហោះកុំឲ្យអ្នកនាងយកចិត្តទុកដាក់លើរឿងថា៖ «Oun Sophea បងអាណិតអូនណាស់ ថាអោយគេ តែអូនដាក់ប្រូហ្វាល់ឆ្មា អូនមុ..ខដូ..ច ម៉េវ មែន អូន, Yuk Thet Rothadrdd កុំយកចិត្តទុកដាក់ សំខាន់បេះដូងយើងស្អាត កុំស្អុះមួយ ម៉េវម៉េវ អាភឿន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






