Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវាស្វ័យការពារជើងទឹកជប៉ុន ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

spot_img

ភ្នំពេញៈ បន្ទាប់ពីកងទ័ពជើងទឹករំដោះប្រជាជនចិន និងនាវាបារាំង ៖ នាវាស្វ័យការពារជើងទឹកជប៉ុនមួយរឿង បានចូលចត នៅកំពង់ ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នេះ ។ ការចូលចតរបស់នាវាចម្បាំងជប៉ុននេះ គឺមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ គឺដើម្បីរឹតចំណងមិត្តភាពរវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរ។

មន្ត្រីបានឲ្យដឹងថា នាវាស្វ័យការពារជើងទឹកជប៉ុននេះ មានឈ្មោះ KIRISAME-(DD-104) ផ្ទុកមនុសុសចំនួន១៧០នាក់ ហើយមានបណ្ដោយ ១៥១ម៉ែត្រ និងទទឹង ១៧.៤ម៉ែត្រ។ ក្នុងនោះ ជម្រៅទឹក៩ម៉ែត្រ និងទំងន់ផ្ទុក ៤៥៥០តោន។ រីឯ Speed ៣០knots=៥៦km/h និងមាន Helicopter មួយគ្រឿង ដឹកនាំដោយមេបញ្ជាការនាវា លោកវរនាវីឯក MAKI TAKAYUKI។

សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន០១គ្រឿង លេខ៩៩៩ ជាប្រភេទ នាវាពហុមុខងារ Type-071 ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ជិន មិនធាន នាយសេនាធិការរង កងទ័ពជើងគោក ភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ ហើយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នាវាឃ្លាំមើលផ្ទៃសមុទ្រ នៃកងទ័ពជើងទឹកបារាំងឈ្មោះ PRAIRIAL-(F731) បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ពីថ្ងៃទី២៤-២៨ ខែមីនា ឆ្នាំ២០២៣ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្ដិ ការជាមួយកងទ័ពកម្ពុជា។ បន្ទាប់ពីនាវាឃ្លាំមើលផ្ទៃសមុទ្រ នៃកងទ័ពជើងទឹកបារាំង បានចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ គឺនាវាស្វ័យការពារជើងទឹកជប៉ុន បានចូលចតពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×