Sunday, June 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុស្សារណៈ​យោគយល់​គ្នា​ចំនួន​៣ បាន​ចុះហត្ថលេខា​ក្នុង​ទស្សនកិច្ច អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​អេកូឡូស៊ី និង​បរិស្ថាន​ចិន​នៅ​កម្ពុជា​

​នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន ព្រឹក ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក បណ្ឌិត ZHAO Yingmin អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​អេកូឡូស៊ី និង​បរិស្ថាន នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​ចំនួន​៣ ស្តីពី​៖ ១.​ការបង្កើត​ការិយាល័យ​រៀបចំ​បង្កើត​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​បរិ​ស្ថាន កម្ពុជា​-​ចិន ២.​កិច្ចសហប្រតិបត្តិការ​អភិរក្ស​ជីវៈចម្រុះ កម្ពុជា​-​ចិន ៣. គម្រោង​ឧបត្ថម្ភ​ម៉ាស៊ីន​សំអាត​ទឹក​កខ្វក់ និង​ពិធី​សម្ពោធ​ដាក់​ឱ្យ ប្រើប្រាស់ “​ការិយាល័យ​រៀបចំ​បង្កើត​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​បរិ​ស្ថាន កម្ពុជា​-​ចិន​”​។​

​លោក បណ្ឌិត ហ្សៅ យី​ង​មីន​(ZHAO Yingmin) អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​អេកូឡូស៊ី និង​បរិស្ថាន នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន បានអោយដឹងថា កិច្ច​ស​ប្រតិបត្តិការ​នេះ គឺជា​សម្មិទ្ធិផល​មួយ នៃ​ខួប​លើក​ទី​៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ចិន​កម្ពុជា ជាពិសេស​នៅលើ​វិស័យ​បរិស្ថាន ដែល​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ​បាន​បង្កើតឡើង តាមរយះ​ជំនឿ​ទុកចិត្ត​គ្នា ទៅលើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​បរិស្ថាន​។​

​លោក បាន​បាន​បញ្ចាក់​បន្តថា ក្រសួង​នៃ​ប្រទេស​ទាំង​ពីរ​បាន​បង្កើត កិច្ចសហការ​ទ្វេភាគី និង​ពហុភាគី​នៅក្នុង​តំបន់ ទៅលើ​កិច្ចការ​សំខាន់ៗ ដែល​នាំមក​នូវ​ផលប្រយោជន៍ ជាច្រើន​ជា​ពិសេស លើ​កិច្ចការ​ការពារ​បរិស្ថាន ។ រដ្ឋាភិបាល​ចិន​បាន​យកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​កិច្ច​ការពារ​បរិស្ថាន និង​អេកូឡូស៊ី នៅ​ក្នុង​កិច្ចការងារ​អភិបាលកិច្ច របស់​រដ្ឋាភិបាល​ប្រទេស​ចិន គឺ​បាន​ដាក់ចេញ​នូវ​គោល​ន​យោ​យ​បាយ​ក៏ដូចជា យុត្តិសាស្ត្រ នៅក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុងក្រោយ​នេះ ដែល​ទទួលបាន​នូវ​សមិ្ម​ទ្ទិ​ផល​នូវ​កិច្ច​ការពារ​បរិស្ថាន​នេះ​។​

​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន មានប្រសាសន៍ថា តាមរយៈការចុះហត្ថលេខា ចុះ​កិច្ចព្រមព្រៀង​រវាង​ក្រសួង​បរិស្ថាន នៃ​កម្ពុជា និង​ក្រសួង​អេកូឡូស៊ី និង​បរិស្ថាន នៃ​ប្រទេស​ចិន​នេ គឺ​ពិតជា​មាន​សា​រៈ​សំខាន់ ណាស់​ក្នុង​ការចូលរួម​ចែករំលែក​នូវ​បទពិសោធន៍ គ្នា​ទៅវិញទៅមក ជាពិសេស​គឺ​ការចូលរួម​ដោះស្រាយ​នូវ​បញ្ហា​បរិស្ថាន​នៃ​ប្រទេស​ទាំង​ពីរ ក៏ដូចជា​សំរាប់​សកលលោក អោយ​កាន់តែ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​ផង​ដែរ​។​

​លោក រដ្ឋមន្ត្រី​មានប្រសាសន៍​បញ្ជាក់​បន្ត​ថា វឌ្ឍនភាព​របស់​ក្រសួង​បរិស្ថាន ក្នុង​អាណត្តិ​ទី​៥​នេះ ក្រសួង​បាន​ដាក់ចេញ​នូវ​កំណែទម្រង់ ជាមួយ​និង​ការចូលរួម​នៅតាម ដែល​កំពុង​មាន​ការកែ​នូវ​រចនាសម្ព័ន្ធ ខាងក្រោម​រស់​ក្រសួង ការកសាង​នូវ​អាគារ​ថ្មី និង​ការធ្វើ​កំណែទម្រង់​នៅ​លើ​វិស័យ​បរិស្ថាន ក៏​ដូចជា​ការធ្វើ​កំណែ​ទម្រ​ង​ស់​រដ្ឋបាល​សាធារណៈ ទូទៅ​នៅ​ថ្នាក់ក្រោម ដើម្បី​អោយ​ការអនុវត្តន៍ នូវ​ផែនការ​យុត្តិសាស្ត្រ​នេះ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​ទៅ​តាម​គោលដៅ​ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

×