Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញទារិកា កើតមកមានសុខភាពមិនល្អ បែរជាយកទៅ…

spot_img

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកាលឡើង ដោយសារតែអ្នកភូមិបានប្រទះឃើញ ទារិកាទើបចាប់កំណើតម្នាក់ ត្រូវបានម្តាយដាក់ក្នុងត្រកផ្លែឈើរួចយកទៅចោល នៅមុខផ្ទះជួលមួយកន្លែង។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង ៦និង១៥នាទីព្រឹក ថ្ងៃ២៨ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅចំណុចមុខផ្ទះជួល ព្រែកតាព្រីង ស្ថិតក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ចៅសង្កាត់សិត្បូ លោក សែត វន្នី បានមានប្រសាសន៍ថា ទារិកាកម្សត់នេះត្រូវបានម្តាយវិចខ្ចប់នឹងក្រណាត់កន្សែង ដាក់ក្នុងត្រកផ្លែឈើ រូចទុកចោលនៅក្បែរជណ្តើរផ្ទះជួលមួយកន្លែង ដោយមិនបន្សល់ឥវ៉ាន់ ឬរបស់ប្រើប្រាស់អ្វីម្រាប់ក្មេងនោះទេ។
ក្រោយពីបានទទួលពត៌មាននេះភ្លាម លោកក៏ចាត់ លោកមេភូមិព្រែកតាព្រីង ចុះទៅពិនិត្យមើលជាក់ស្តែង ដល់កន្លែងដែលគេទុកទារិកាចោលនោះ តែដោយសារតែសាច់ក្មេងមានលក្ខណៈស្លេកស្លាំង និងទងសួតមានហូរឈាមផងនោះ លោកបានស្វះស្វែងយកក្មេងទៅកាន់មណ្ឌលសុខភាពសិត្បូ ដើម្បីធ្វើការព្យាបាល។

រីឯលោក ឈុន ផល្លី ប្រធានមណ្ឌលសុខភាពសិត្បូ បានមានប្រសាសន៍ថា ទារិកាដែលម្តាយបានបោះបង់ចោលនេះ គឹមិនទាន់គ្រប់ថ្ងៃដែលត្រូវប្រសូត្រនៅនោះទេ ឯការថ្លឹងទម្ងន់គឺបានត្រឹមតែ១.៥គីឡូ ហើយផលវិបាកមួយចំពោះទារិកា គឹទងសុកមានហូរឈាមឡើងខ្សោះនិងត្រជាក់ខ្លួនខ្លាំង ដែលអាចមកអំពីអ្នកដែលកាត់ទងសុករបស់ទារិកា មិនមានចំណេះជំនាញពេទ្យឆ្មបត្រឹមត្រូវ ទើបលោកសម្រេច បញ្ជូនទារិកានេះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ។

ក្រោយពីបានបញ្ជូនទារិកា ចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ដើម្បីពិនិត្យសួតនិងបេះដូងរួច ទារិការក៏ត្រូវបានបញ្ជូនតាមរថយន្តសាមុយ ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញបន្តទៀត ដើម្បីសង្គ្រោះជីវិតទារិកាដ៏កម្សត់នេះ។
លោកថា ដោយសារអាណិតក្មេងមិនទាន់ដឹងក្តី និងមិនមានម្តាយមើលថែផងនោះ ទើបមណ្ឌលសុខភាពសម្រេចយកទារិកា ទៅព្យាបាលនៅមន្ទីរពេទ្យគន្ឋបុប្ផា។ ជាមួយគ្នានេះ លោកអំពាវនាវដល់អ្នកម្តាយទាំងឡាយ សូមសម្រេចចិត្តឱ្យច្បាស់មុននឹងសម្រេចថាយក ឬមិនយកកូន ជៀសវាការមានកូនដោយចៃដន្យ ដល់ពេលកូនកើតមកមិនមើលថែគ្នា បែជាយកទៅបោះបង់ចោលដូច្នេះ៕

spot_img
×