កំពង់ធំ ៖ បុរសជនសង្ស័យម្នាក់ ជាអតីតប្តី បានធ្វើសកម្មភាពយកអាវុធខ្លីបាញ់លើក្រុមគ្រួសារ ជនរងគ្រោះ ដែលកំពុងអង្គុយលេងក្រោមផ្ទះ បណ្តោលស្លាប់មនុស្សចំនួន០២នាក់ និងរបួសធ្ងន់ម្នាក់ ។ ករណីឃាត.កម្ម ដោយចេតនានេះ បានកើតឡើងនៅភូមិដំរីស្លាប់ ឃុំអណ្តោងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ កាលពីវេលាម៉ោង២០និង៤៥នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ។
ជនសង្ស័យ ឈ្មោះ ទឹម សុវណ្ណារិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ ស្រុកកំណើតនៅខេត្តសៀមរាប បច្ចុប្បន្នរស់នៅភ្នំពេញ ផ្លូវ២០០៤ (បុរីសូណា) មុខរបរជាងចាក់ស័ក្តិ និងស្រោបបណ្តោងព្រះ ។ ទឹម សុវណ្ណារិទ្ធ អតីតជាប្ដីរបស់ជនរងគ្រោះឈ្មោះ ហៀង រតនា ។

ជនរងគ្រោះទាំង ០៣នាក់ រួមមាន៖ ទី១. ឈ្មោះ សួស ផាត ភេទស្រី អាយុ៥៦ឆ្នាំ (ស្លាប់) ត្រូវជាលោកយាយរបស់ឈ្មោះ ហៀង រតនា ។ ទី២. ឈ្មោះ ហៀង សុធីន ភេទប្រុស អាយុ១០ឆ្នាំ (ស្លាប់) ត្រូវជាប្អូនបង្កើតរបស់ឈ្មោះ ហៀង រតនា និងទី៣. ឈ្មោះ ហៀង រតនា ភេទស្រី អាយុ១៨ឆ្នាំ (របួសធ្ងន់) ត្រូវជាប្រពន្ធជនសង្ស័យ ។
ជនដៃដល់បានសរសេរសារនៅលើផេក facebook ខ្លួនថា យប់មិញខ្ញុំបានបា.ញ់ស.ម្លាប់ប្រពន្ធខ្ញុំ ប្អូនថ្លៃខ្ញុំ និងយាយ មិនដឹងស្លា.ប់ រឺរស់ទេ ជីវិតមនុស្ស៣នាក់ ច្បាប់គេមិនលើកលែងឲ្យខ្ញុំទេ។
យោងតាមសម្ដីរបស់ពូជនរងគ្រោះ បានឱ្យដឹងថា ជនដៃដល់ត្រូវជាក្មួយថ្លៃ បានប្រើកាំភ្លើងម៉ាករូឡូអូទ្រីសទៅបាញ់ប្រហារក្មួយស្រីរបស់គាត់ដែលជាប្រពន្ធជនដៃដល់, ក្មួយប្រុសនិងអ៊ំស្រីរបស់គាត់ចូលដល់ក្នុងផ្ទះបណ្ដាលឱ្យក្មួយប្រុសអាយុប្រហែល១០ឆ្នាំម្នាក់ស្លាប់ និងអ៊ំស្រីស្លាប់ ខណៈដែលប្រពន្ធជនដៃដល់រងរបួសធ្ងន់ធ្ងរ។ ពូជនរងគ្រោះបន្តថា គាត់មិនដឹងថាមកមូលហេតុអ្វីនោះទេ ដែលធ្វើឱ្យជនដៃដល់ខឹងរហូតដាច់ចិត្តហ៊ានធ្វើសកម្មភាពបែបនេះ។ ពូជនរងគ្រោះបន្ថែមថា បច្ចុប្បន្នក្មួយស្រីគាត់ និងជនដៃដល់បានលែងលះគ្នា ប៉ុន្តែមិនទាន់ដាច់ស្រេចនោះទេ។

យោងតាមរយៈហ្វេសប៊ុករបស់ឃាតក មានគណនីឈ្មោះ ជាងម៉ាប់ ស្រោបបន្ដោងព្រះ បានបង្ហោះមុននឹងធ្វើសកម្មភាពបា.ញ់ប្រហារជនរងគ្រោះថា ថ្ងៃមុនខ្ញុំបានបំពេញបំណងម៉ែតាយាយបងប្អូនរបស់ម៉ែទាំងពូជរួចរាល់អស់ហើយព្រមទាំងសហាយស្មន់របស់ម៉ែផងដែរ ដល់ពេលដែលខ្ញុំត្រូវបំពេញតាមបំណងរបស់ខ្ញុំម្ដងហើយ ខ្ញុំបានប្រាប់រួចថា សូមកុំបំបែកបំបាក់ខ្ញុំនិងប្រពន្ធខ្ញុំអី ខ្ញុំទាំង២ស្រលាញ់គ្នាខ្លាំងណាស់ ហើយខ្ញុំទាំង២រស់នៅជាមួយគ្នា១ឆ្នាំ១ខែ៣ថ្ងៃកន្លងមកខ្ញុំទាំង ២មិនដែលឈ្លោះគ្នាសូម្បីម្ដង។
គាត់ស្រលាញ់ខ្ញុំខ្លាំង គោរពខ្ញុំ នឹងបម្រើខ្ញុំសព្វគ្រប់បែបយ៉ាងទាំងអស់ ហើយខ្ញុំក៏ស្រលាញ់គាត់ជាងជីវិតខ្ញុំទៅទៀត ខ្ញុំក៏ស្រលាញ់កិត្តិយសដូចគ្នា តែខ្ញុំសុខចិត្តទៅលុតជង្គង់មុខយាយនឹងម៉ែថ្វាយបង្គំលើកដៃសំពះសុំអង្វរទាំង២សុំផ្ដល់ឱកាសឲ្យខ្ញុំបានកែខ្លួនម្ដងនិងសុំកុំឲ្យបំបែកបំបាក់ខ្ញុំទាំង២អី តែអ្នកទាំង ២នៅតែឆ្លើយដដែលថាដាច់ខាតត្រូវតែឲ្យលែង ទោះប្រពន្ធខ្ញុំមិនលែងក៏គាត់ឲ្យលែងដែរ ទាំងដែលប្រពន្ធខ្ញុំគាត់និយាយទាំងទឹកភ្នែកថាមិនចង់លែង ចិត្តមិនដាច់ពីប្ដី អាណិតប្ដី គាត់ស្រលាញ់កូនខ្លាំងកូនចង់បានអីចង់ញាំអីគាត់រកឲ្យទាំងអស់ គ្រប់យ៉ាងយាយម៉ែអ្នកទាំង២បានរៀបគម្រោងបំបែកបំបាក់ខ្ញុំយូរមកហើយ ទាំងដែលខ្ញុំទាំង២មិនដឹងទាល់តែសោះ គ្រាន់តែរឿងខ្ញុំហាមមិនឲ្យប្រពន្ធខ្ញុំទៅការបងប្អូននៅស្រុកសោះ ខ្ញុំបានប្រាប់រួចហើយតើថាប្រពន្ធខ្ញុំមានផ្ទៃពោះកូនដំបូង ខ្ញុំមិនអោយគាត់ទៅណាផ្ដេសផ្ដាស់ទេខ្លាចមានបញ្ហាតាមផ្លូវ។ តែយាយនៅតែបង្ខំអោយគាត់ទៅទាល់តែបាន ហើយម៉ែបាននិយាយថា ទោះបីជាកូនម៉ែនៅផ្ទះក៏ត្រូវឡានបុកងាប់ដែរអោយវាទៅៗខ្លាចអី ម៉ែថាការនេះចោលអត់បានទេដាច់ខាតត្រូវតែទៅ តែម៉ែខ្លួនឯងអត់ទៅផង ឆេងម៉េងបុណ្យសពអ៊ំខ្ញុំជូនគាត់ទៅតើ ហើយរយៈពេល១ឆ្នាំកន្លងមកនេះខ្ញុំជូនគាត់ទៅលេង6ដងនិងជិះកាត់តាមហ្នឹង3ដង ចូលលេងនិងជូនលុយគាត់ហើយ ទើបតែលើកនេះទេដែលខ្ញុំហាមគាត់មិនអោយទៅ។ ម៉ែតាយាយនិងបងប្អូនរបស់ម៉ែទាំងអស់ថា បើប្រពន្ធខ្ញុំមិនព្រមលែងខ្ញុំទេ អ្នកទាំងអស់គ្នានឹងគំរាមកាត់កាល់ប្រពន្ធខ្ញុំចោលមួយពូជមិនអោយចូលផ្ទះរហូត ចឹងហើយទើបគាត់មិនហ៊ានត្រលប់មកវិញ ហើយមួយទៀតយាយគាត់ជាមនុស្សអាក្រក់ជាទីបំផុត ជាដើមហេតុបំបែកបំបាក់ខ្ញុំហើយថែមទាំងរករឿងឲ្យប្រពន្ធខ្ញុំយកកូនចេញទៀត ហើយអោយគាត់មកកុហក់ខ្ញុំថាអត់មានកូនទេ ដើម្បីឲ្យខ្ញុំព្រមផ្តិតមេដៃលែងលះអោយកុំឲ្យជាប់សាច់ឈាមខ្ញុំនឹងងាយស្រួលរកប្ដីថ្មីទៀត និងហាមគាត់មិនឲ្យនិយាយប្រាប់អ្នកណាទាំងអស់ លើលោកនេះគ្មានអាថ៌កំបាំងទេ យាយគាត់ប្រាប់ខ្ញុំអស់ហើយ យាយហ៊ានបំបែកបំបាក់ខ្ញុំហើយហ៊ានទាំងសម្លាប់កូនខ្ញុំក្នុងពោះ ដែលគ្នាមិនដឹងអ្វីទាំងអស់ទៀត ដល់ពេលខ្ញុំវិញម្ដងហើយយាយ ខ្ញុំមិនចេះជេរមិនចេះប្រើហិ.ង្សាទេ ខ្ញុំចេះតែសម្លាប់យាយជាអ្នកបង្ខំខ្ញុំទេ យាយបានបង្គាប់ឲ្យប្រពន្ធខ្ញុំហៅខ្ញុំទៅនៅខាងយាយ ដើម្បីងាយស្រួលធ្វើបាបខ្ញុំ តែខ្ញុំថាមិនមកទេ ព្រោះមិនដឹងរកស៊ីអីទេនៅស្រុកនេះព្រោះខ្ញុំមានមុខរបរខ្ញុំស្រាប់ហើយក្រោយមកបាន៣ថ្ងៃ ខ្ញុំមើលសភាពការណ៍មិនស្រួលតានតឹងខ្លាំងខ្ញុំក៏យល់ព្រម ទៅរស់នៅខាងយាយតែយាយបែរជាឆ្លើយថា អត់ព្រមទេដាច់ខាតត្រូវតែលែងលះមិនបាច់បន្តទៀតទេ។ ក្រោយលែងលះរួចហើយ ប្រពន្ធខ្ញុំគាត់នឹកប្ដីគាត់ចង់មកវិញសុំយាយសុំម៉ែ តែម៉ែយាយតាបងប្អូនខាងម៉ែមួយពូជទាំងអស់គំរាមកំហែងរករឿងគាត់មិនឲ្យមកវិញទេ ព្រមទាំងមិនឲ្យនិយាយគ្នាលេងជាមួយខ្ញុំតាមឆាតទៀតផង។ សូម្បីតែសហាយស្មន់របស់ម៉ែក៏គាត់គំរាមកំហែងរករឿងប្រពន្ធខ្ញុំមិនឲ្យមកផងដែរ គាត់ត្រឹមតែជាសហាយស្មន់ ដេកនៅជាមួយម៉ែអត់ខាន់ស្លា លួចលាក់ស៊ីចុកគ្នាដើម្បីបំពេញតណ្ហារបស់អ្នកទាំង២សោះ ហេតុអីបានគាត់ហ៊ានមកអារកាត់និងគំរាមកំហែង ដល់ប្រពន្ធខ្ញុំទៅវិញ ចុះបើសហាយស្មន់ម៉ែការពេញច្បាប់វិញស្រួលមិនស្រួលហ៊ានលើសហ្នឹងទៀត ខ្ញុំប្ដីចូលស្ដីដណ្ដឹងកូនម៉ែការពេញច្បាប់ ហេតុអ្វីមិនឲ្យតម្លៃខ្ញុំ ថែមទាំងដៀលខ្ញុំថាតឿខុសខ្នាតមិនឲ្យយកខ្ញុំទេ ប៉ាម៉ាក់ឲ្យកូនសុំទោសដែលកូនធ្វើរឿងបែបនេះ សូមអ្នកទាំងពីកុំកើតទុក្ខអី កើតស្លាប់ជាច្បាប់ធម្មជាតិ អ្នកទាំង២ដឹងហើយថា កូនស្រលាញ់ប្រពន្ធកូនខ្លាំងប៉ុនណានោះ កូនមិនអាចទ្រាំមើលគេធ្វើបាបប្រពន្ធកូនបានទេ ព្រោះកូនបានសន្យានឹងប្រពន្ធកូនរួចហើយថា មិនឲ្យអ្នកណាធ្វើបាបគាត់និងប៉ះពាល់ខ្លួនប្រាណគាត់បានជាដាច់ខាត គាត់ស្លូតណាស់ គាត់ជាប្រពន្ធដ៏ល្អរបស់កូន គាត់ធ្វើឲ្យកូនមានក្ដីសុខគ្រប់យ៉ាងទាំងអស់ កូនទទួលយកមិនបាន ប្រពន្ធពេញស្រលាញ់កំពុងតែមានកូនជាមួយគ្នា តែបែរជាខាងគេមកបំបែកបំបាក់បែបនេះ ទាំងដែលកូនមិនបានឈ្លោះគ្នាទាល់តែសោះ រយៈពេល១ឆ្នាំ១ខែ៣ថ្ងៃមកនេះ គាត់គេងកើយទ្រូងកូននិងអោបថើបគ្នារាល់យប់ មិនដែលខានសូម្បីតែមួយយប់ លើកលែងតែកូនទៅតាមខេត្ត។ ជាចុងក្រោយសូមប៉ានិងម៉ាក់ កុំកើតទុក្ខអីឲ្យកូនទៅឲ្យបានសុខផងនិងអហោសិកម្មឲ្យកូនផង។

លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារព្រហ្មទណ្ឌ នៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថា កម្លាំងជំនាញបានកំណត់មុខសញ្ញា កន្លែងជនសង្ស័យលាក់ខ្លួនបានហើយ និងកំពុងបង្កើនប្រតិបត្តិការឈានទៅឃាត់ខ្លួន ដើម្បីអនុវត្តនីតិវិធីតាមច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី





