Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុ.កខឿង ផ្លោងបោក្បាលនឹងបង្គោលភ្លើង ស្លា.ប់

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ ពេលជិះម៉ូតូឌ្រីមសង់មួយគ្រឿង ក្នុងលឿនមិនប្រយ័ត្នរេចង្កូតទៅបុ.កខឿនសួនច្បារពុះចែកផ្លូវ ផ្លោងទៅបោកក្បាលនៅបង្គោលភ្លើង
កាលពីវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ សៅសុខន អាយុ៣៦ឆ្នាំ មានទីលំនៅ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1KA-0670ជិះដោយបុរសរងគ្រោះម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកខឿនសួនច្បារពុះចែកផ្លូវ បណ្តាលឲ្យដួលម៉ូតូនៅកណ្តាលផ្លូវ ចំណែកឯបុរសរងគ្រោះវិញ បានផ្លោងបោកក្បាលនិងបង្គោលភ្លើង ស្លា.ប់យ៉ាងអាណោចអាធ័ម ហើយភ្លាមនោះដែរ បានពលរដ្ឋជិតខាង រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកទីតាំងកើតហេតុភ្លាមៗ។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានសង្កាត់ព្រែកលៀប ចុះមកដល់រួចក៏បានទាក់ទងទៅខាងមន្ត្រីផ្នែកជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ រួចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img