Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀង ផ្គររន្ទះ និងខ្យល់ព្យុះបណ្តាលឱ្យដួលបាក់របាកាត់ទទឹងថ្នល់ សង្កត់លើបុរសម្នាក់ស្លា.ប់

spot_img

សៀមរាប៖ លោក ទៀ សីហា អភិបាលខេត្ត សៀមរាប បានចេញសាររំលែកទុក្ខជាមួយក្រុមគ្រួសារសព លោក ផេង ចន្ធូ អាយុ៤៤ឆ្នាំ ដែលបានទទួលមរណភាព ក្នុងគ្រោះឧបទ្ទវហេតុ ភ្លៀងលាយខ្យល់កន្រ្តាក់ ក្នុងក្រុងសៀមរាប ។

កាលពីវេលាម៉ោង ១៧៖២០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រខេត្តសៀមរាប មានភ្លៀង ផ្គររន្ទះ និងខ្យល់ព្យុះ(ខ្យល់កន្ត្រាក់)។ ឧបទ្ទវហេតុនេះ បានបណ្តាលឱ្យដួលបាក់របាកាត់ទទឹងថ្នល់ ការតុបតែងមួយចំនួនក្នុងក្រុងសៀមរាប។

ភ្លាមៗ នេះដែរ គណៈបញ្ជាការឯកភាពខេត្ត និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចាត់កម្លាំងចុះកាត់ រុះរើជាបន្ទាន់ ដើម្បីបញ្ចៀសការកកស្ទះចរាចរ និងឧបទ្ទវហេតុផ្សេងៗ បានរួចរាល់ហើយ នៅវេលាម៉ោង ១៩ និង ២០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

សេចក្ដីរាយការណ៍បឋមពីខេត្តសៀមរាប បានឲ្យដឹងថា ក្រៅពីបំផ្លាញនូវរោងពិពរណ៍ហើយនោះ ក៏មានការរលំស្លាកប៉ានណូកាត់ទទឺងផ្លូវផងដែរ បណ្ដាលឲ្យត្រូវរថយន្ដ និងម៉ូតូរបស់អ្នកធ្វើដំណើរជាច្រើនគ្រឿង។ បើតាមសេចក្ដីរាយការណ៍ ក្នុងហេតុការណ៍រលំស្លាកប៉ានណូនេះ ក៏មានបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ២នាក់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×