បុរសជនជាតិថៃម្នាក់នេះ បានផ្តល់ក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតទៅដល់កូនរបស់គាត់ ដោយគាត់បានលះបង់អ្វីៗគ្រប់បែបយ៉ាង ដើម្បីឲ្យកូនប្រុសរបស់គាត់បានសិក្សាខ្ពស់។
រូបភាពរបស់បុរសក្រីក្រម្នាក់ និងកូនគាត់ដែលទើបបញ្ចប់ការសិក្សាពីមហាវិទ្យាល័យបានធ្វើឲ្យអ្នកលេងអ៊ឺធឺណេតមានការរំជួលចិត្តស្ទើរគ្រប់គ្នាកាលពីឆ្នាំ ២០១៣ និងមានការសរសើរទៅដល់រូបគាត់ ដែលបានលះបង់អ្វីៗគ្រប់យ៉ាងស្ទើរគ្មានសល់ ដើម្បីផ្គត់ផ្គងកូនឲ្យរៀនបានខ្ពស់។
បុរសចំណាស់រូបនោះ បានចិញ្ជឹមបីបាច់ថែរក្សាកូនគាត់ បន្ទាប់ពីប្រពន្ធគាត់ស្លាប់ ក្រោយពេលផ្តល់កំណើតដល់កូនប្រុសគាត់។ គាត់គឺជាកសិករ រស់នៅក្នុងប្រទេសថៃ ចំណូលដែលគាត់បានមកទាំងអស់ គាត់តែងតែផ្តល់ទៅឲ្យកូនគាត់។
ទីបំផុត ពេលវេលាដែលត្រូវបូជាដ៏ធំធេងបានចូលមកដល់ នោះគឺនៅពេលកូនគាត់បំរុងនឹងចូលសិក្សានៅមហាវិទ្យាល័យ ហើយគាត់ដែលជាឪពុក បានសម្រេចចិត្តលក់ទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ ដូច្នេះកូនរបស់គាត់អាចបន្តការសិក្សានៅមហាវិទ្យាល័យបានដូចកូនគេគ្រប់គ្នា។
បន្ទាប់ពីការលះបង់យ៉ាងច្រើន កូនកាត់បានបញ្ជប់ការសិក្សាពីមហាវិទ្យាល័យ Ratchptr University ក្នុងខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃ។ នេះគឺជាជោគជ័យដ័អស្ចារ្យសំរាប់អ្នកទាំងពីរ ដោយសារតែពួកគេរស់នៅក្នុងក្រីក្រ ហើយការសិក្សាបានខ្ពស់ មិនមែនជារឿងធម្មតានោះទេ។
នេះគឺជាសេចក្តីស្រឡាញ់របស់ឪពុកចំពោះកូន។ កូនគាត់បានបង្ហោះរូបភាពជាមួយគ្នា ដោយបានសរសេរថា “កសិករក្រីក្រម្នាក់ផ្គត់ផ្គងកូនប្រុសឲ្យរៀបចប់មហាវិទ្យាល័យ។ ឪពុកខ្ញុំគឺជាមោទនៈដ៏ធំរបស់ខ្ញុំ”។
រូបភាពនោះទទួលបានការចុច ចូលចិត្ត បញ្ជេញមតិ និងចែករំលែកជាង ១០០.០០០ដង ទូទាំងពិភពលោក៕ សុភ័ក្ត្រ
ប្រភព៖ NTD