Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល តម្កល់ទោសប្តីប្រពន្ធបង់ក្លាដេស-ខ្មែរមួយគូ ជាប់គុក ក្នុងម្នាក់ៗ ៧ ឆ្នាំ ពាក់ព័ន្ធការរត់ពន្ធមនុស្សឆ្លងដែនខុសច្បាប់

spot_img

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២៣ បានប្រកាសសាលដីកា តម្កល់ទណ្ឌកម្ម
របស់ បុរស ជាប់ចោទ ជនជាតិបង់ក្លាដេសម្នាក់ និង ស្រ្ដីខ្មែរម្នាក់ ដែលត្រូវជាប្តីប្រពន្ធ នឹងគ្នា ជាប់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ០៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការរត់ពន្ធ ពលករជនជាតិ បង់ក្លាដេស ចំនួន១៦ នាក់ ឆ្លងដែនខុសច្បាប់ មកធ្វើការក្នុងប្រទេសកម្ពុជា ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ២០២០។

លោក សឹង បញ្ញាវុឌ្ឍ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទ២នាក់ ខាងលើមាន៖ ទីប១- ឈ្មោះ ម៉ម សុខុម ភេទស្រី អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ ។ និងទី ២- ឈ្មោះ MOHAMMED JAHANGIA ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិបង់ក្លាដេស មានមុខរបរមុនចាប់ខ្លួន ជានាយកក្រុមហ៊ុន CEB BIC CIES CO,Lld ។

ពួកគេទាំង២ នាក់ គឺ ត្រូវជាប្តីប្រពន្ធនឹងគ្នា និង មានទីលំនៅ មុនចាប់ខ្លួន ផ្ទះគ្មានលេខ ផ្លូវលំ ភូមិថ្មគោល២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ទាំង២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ : លក់ដូរមនុស្សសម្រាប់នាំឆ្លងដែន តាមបញ្ញត្តិមាត្រា ៨ និង មាត្រា ១២ នៃ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទ ។

ពួកគេ ប្តឹងរឧទ្ទរណ៍ តែ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដែល ។ ពួកគេ ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។
ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៣០ខែ កក្កដា ឆ្នាំ ២០២១ នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

spot_img
×