ក្លាយជារឿងសោកនាដកម្មឥតលាក់លៀម…រួមភេទលើបង្កាន់ដៃស្ពានអាកាស ខាងស្រីស្រៀវស្រើបពេក រអិលធ្លាក់មកក្រោម ដេកស្លាប់អាក្រាតកាយ ខាងប្រុសភ័យពេក មិនជួយ ហើយថែមទាំងរត់ចោលទៀត។
ក្លាយជារឿងល្បីល្បាញនៅក្នុងពិភពបណ្ដាញសង្គមអនឡាញរបស់ប្រទេសចិន ហេតុការណ៍គួរឱ្យសង្ស័យមួយ បានកើតឡើង នៅពេលគូស្នេហ៍ ១គូលបលួចរួមរ័កគ្នាកណ្ដាលអធ្រាត្រ នៅលើបង្កាន់ដៃស្ពានអាកាសក្នុងទីក្រុងស៊ិនជិន មណ្ឌលក្វាងទុង ប្រទេសចិន តែ អាចដោយសារតែខាងស្រីស្រៀបស្រើប និងបញ្ចេញចលនាខ្លាំងពេក ធ្វើឱ្យនាងរបូតធ្លាក់ពីលើស្ពាន មកដេកស្ដូកស្ដឹងនៅកណ្ដាលថ្នល់ខាងក្រោម ក្នុងសភាពននលគកគ្មានអ្វីបិទបាំងកាយ។

សាក្សីដែលបានឃើញហេតុការណ៍ បានរៀបរាប់ប្រាប់ថា បុរសគូស្នេហ៍របស់នាង មិនបានស្រែកហៅនាង ឬសូម្បីតែព្យាយាមចុះមកជួយសង្គ្រោះក្រោយកើតហេតុនោះឡើយ តែបែរជាប្រញាប់លើកខោស្លៀក និងទាញអាវ ហើយរត់គេចខ្លួនបាត់តែម្ដង។
តាមរបាយការណ៍បានឱ្យដឹងថា រូបភាពហេតុការណ៍នេះ ត្រូវបានផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមអនឡាញកាលពីថ្ងៃទី១៧ កុម្ភៈកន្លងមក ដោយបានបញ្ជាក់ថា ស្ថិតក្នុងម៉ោងប្រមាណជា ២:០០ទៀបភ្លឺ គេបានប្រទះឃើញស្ត្រីអាក្រាតកាយម្នាក់ បានធ្លាក់ពីលើបង្កាន់ដៃស្ពានអាកាស នៅម្ដុំបរិវេណជិតទីលានព្រះអាទិត្យរបស់ស៊ិនជិនប៉ែកខាងជើង មុខស្ថានីយរថភ្លើងក្នុងតំបន់ឡុងហួ ដោយអ្នកដែលប្រទះឃើញមុនគេ បានប្រាប់ថា នាងបានស្លាប់បាត់ទៅហើយ។

ក្រោយការពិនិត្យស៊ើបសួរពីអ្នកដែលបានឃើញហេតុការណ៍តាំងពីដំបូង គេបានដឹងថា ស្ត្រីម្នាក់នោះ មើលទៅហាក់ដូចជារវល់តែចាប់អារម្មណ៍តែលើការរួមភេទជាមួយគូស្នេហ៍របស់នាងនៅក្នុងទីសាធារណៈនោះខ្លាំងជ្រុលពេក ទើបធ្វើឱ្យចៃដន្យរអិល ធ្លាក់ចុះពីលើស្ពានអាកាសនោះមក បណ្ដាលឱ្យស្លាប់ខ្លួនបែបនេះតែម្ដង៕








