Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅតែស្រឡាញ់! កំលោះម្នាក់លុតជង្គង់អង្វរអតីតសង្សារ ២១ម៉ោង ភ្លៀងធ្លាក់ ប៉ូលិសដេញ ក៏អត់ទៅណា ទីបញ្ចប់…

មិនមែនមានតែនៅក្នុងរឿងប្រលោមលោកទេ កំលោះម្នាក់លុតជង្គង់នៅមុខអូហ្វ៊ីសអតីតសង្សារ ២១ម៉ោង ភ្លៀងធ្លាក់ក៏មិនរងា ប៉ូលិសដេញក៏មិនទៅណា សង្ឃឹមថា អូននឹងវិលមកស្នេហារូបបងវិញ។ មនុស្សម្នានាំគ្នារោមរង់ចាំមើលលទ្ធផលចុងបញ្ចប់…

បុរសជនជាតិចិនម្នាក់ បានធ្វើឱ្យកើតមានការជជែកវែកញែកគ្នាយ៉ាងច្រើននៅក្នុងបណ្ដាញទំនាក់ទំនងសង្គម តាមរយៈការលុតជង្គង់ក្រោមតំណក់ទឹកភ្លៀងពេញ ១យប់ នៅខាងក្រៅអគារក្រុមហ៊ុនដែលអតីតសង្សាររបស់គេធ្វើការ ដើម្បីអង្វរករឱ្យនាងវិលមករករូបគេវិញ។

តាមរបាយការណ៍បានឱ្យដឹងថា បុរសម្នាក់នោះបានកាន់ផ្កា ១បាច់ធំ មកលុតជង្គង់នៅនឹងមាត់ផ្លូវចូលអគារទីស្នាក់ការក្រុមហ៊ុនដែលអតីតសង្សាររបស់គេធ្វើការ នៅក្នុងមណ្ឌលសេឈួន ប្រទេសចិន តាំងពីម៉ោង ១៣:០០នៃថ្ងៃទី២៩មីនា រហូតដល់ម៉ោង១០:០០ នៃថ្ងៃទី៣០មីនាកន្លងទៅ។

ខណៈដែលបុរសរូបនោះកំពុងអង្គុយលុតជង្គង់សុំអង្វរអតីតសង្សាររបស់គេ ឱ្យវិលមកវិញនោះ មនុស្សម្នាដែលរស់នៅម្ដុំនោះ បាននាំគ្នានិយាយណែនាំឱ្យគេបញ្ឈប់ការតាំងចិត្តនេះ និងសុខចិត្តចុះចាញ់ទៅ ដោយសារតែមិនឃើញអតីតសង្សាររបស់ចេញមកបង្ហាញមុខសោះឡើយ។ ពួកគេនិយាយថា “ពួកយើងព្យាយាមប្រាប់គេ ឱ្យឈប់ធ្វើអ៊ីចឹងទៅ និងឱ្យត្រឡប់ទៅផ្ទះវិញទៅ” , “មិនចាំបាច់ត្រូវមកលុតជង្គង់បែបហ្នឹងធ្វើអីទេ” និង “គេលុតជង្គង់ តែសង្សារអត់ចេញមក ហើយនៅតែខំប្រឹងធ្វើអ៊ីចឹងនៅកន្លែងហ្នឹង បាក់មុខមនុស្សប្រុសអស់ហើយ!”

ខណៈឯខាងសមត្ថកិច្ចប៉ូលិសវិញ ក្រោយបានទទួលដឹណឹងពីអ្នករស់នៅម្ដុំនោះ ពាក់ព័ន្ធនឹងបុរសរូបនោះហើយ ក៏បានមកព្យាយាមលួងលោមបញ្ចុះបញ្ចូលឱ្យគេវិលទៅផ្ទះវិញ តែបែរជាបានទទួលចម្លើយមកវិញថា “តើការលុតជង្គង់នៅកន្លែងហ្នឹង វាខុសច្បាប់ដែរឬ? បើមិនខុសទេ សូមមេត្តាទុកឱ្យខ្ញុំធ្វើតទៅទៀត”

ប៉ូលិសនិយាយថា “គេប្រាប់ថា ទើបតែលែងគ្នាជាមួយសង្សារកាលពីប៉ុន្មានថ្ងៃមុន តែគេត្រូវការឱ្យនាងអភ័យទោសឱ្យគេ និងសង្ឃឹមថា នាងនឹងវិលមកជាគ្នាជាមួយគេវិញ”

អ្នករស់នៅម្ដុំនោះម្នាក់បានរៀបរាប់ប្រាប់ថា ពេញមួយរយៈពេលដែលបុរសម្នាក់នោះ លុតជង្គង់អង្វរអតីតសង្សារ ភ្លៀងបានបង្អុរចុះមកជាបន្តបន្ទាប់ឥតឈប់ឈរ ហើយទីបំផុតនៅម៉ោង ១០:០០នៃថ្ងៃស្អែកឡើង រូបគេក៏សុខចិត្តចាកចេញពីទីនោះទៅ។ អ្នករស់នៅទីនោះបានប្រាប់ទៀតថា “ជួនកាល អាចដោយសារតែគេ មិនអាចទប់ទល់នឹងភាពត្រជាក់រងាបានតទៅទៀតហើយមើលទៅ…”

ក្រោយពីឃ្លីបនៃហេតុការណ៍នេះត្រូវបានផូស្តនៅក្នុងប្លាតហ្វ៉ម Weibo បណ្ដាញសង្គមដ៏ល្បីល្បាញរបស់ប្រទេសចិន ក៏ស្រាប់តែមានអ្នកចូលទស្សនាច្រើនជាង ១៥០លានដង ហើយទង្វើរបស់បុរសម្នាក់នេះ បានក្លាយជាប្រធានបទជជែកវែកញែកគ្នានៅក្នុងបណ្ដាញសង្គមរបស់ប្រទេសចិនយ៉ាងច្រើនកុះករ ដូចជា…0

“មនុស្សដែលធ្វើបែបហ្នឹង គួរឱ្យខ្លាចខ្លាំងណាស់”

“ស្រីៗ សូមមេត្តានៅឱ្យឆ្ងាយពីបុរសម្នាក់ហ្នឹង”

“ការលុតជង្គង់ មិនអាចថែរក្សាសេចក្ដីស្នេហាបានទេ”៕

×