Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុំ យ៉ាងម៉េចអ៊ីចេះ?! លោកប៉ាមុខក្មេង ទៅទទួលកូនស្រីចេញពីរៀន គ្រូស្មានថាសង្សារ តេប្ដឹងម្ដាយ…

មនុស្សជាច្រើនតែងចង់បានអាយុវែង និងមានរូបរាងមុខមាត់នៅក្មេងជានិរន្តរ៍ ដូចគ្នានឹងលោកប៉ាម្នាក់ ដែលរស់នៅឯទីក្រុងឡានចូវ មណ្ឌលកាន់ស៊ូ ប្រទេសចិនដែរ រូបគេមានមុខមាត់ មើលទៅឃើញនៅក្មេងខ្លាំងណាស់ មុខក្មេងរហូតដល់អ្នកណាៗក៏យល់ច្រឡំ គិតថា គេជាសង្សាររបស់កូនស្រីបង្កើត ដែលរៀនអនុវិទ្យាល័យដែរ។

ប៉ាកូន ១គូ ដែលតែងតែត្រូវបានគេយល់ច្រឡំជានិច្ចនេះគឺ លោកហ្វឹង អាយុ ៤០ឆ្នាំប្លាយ និងកូនស្រីឈ្មោះ ឈីប៉ៅ ដោយក្រុមគ្រួសារ ប៉ា-ម៉ាក់-កូន ១នេះ តែងតែចែករំលែកទិដ្ឋភាពជីវិតប្រចាំថ្ងៃរបស់ពួកគេនៅក្នុង Douyin បណ្ដាញសង្គមល្បីល្បាញ ដែលមានអ្នកតាមដានដល់ទៅ ២,៧៧លាននាក់។

លោកប៉ាហ្វឹង និងអ្នកនាងកូនឈីប៉ៅ តែងតែចេញទៅណាមកណាជាមួយគ្នាជានិច្ច ដោយបុរសជាឪពុក តែងតាមមើលថែទាំកូនស្រីយ៉ាងល្អបំផុត ដូចជា ពេលខ្លះគេដល់ថ្នាក់លុតជង្គង់ អង្គុយចងខ្សែស្បែកជើងឱ្យកូនស្រីទៀតផង ហើយដោយសារតែរូបរាង និងមុខមាត់របស់លោកហ្វឹង មើលទៅឃើញដូចនៅកំលោះអាយុជាង ២០តិចៗ គួបផ្សំនឹងការតុបតែងខ្លួនបែបស្ទាវផងនោះ ធ្វើឱ្យពេលដើរជាមួយកូនស្រី ពួកគេមើលទៅប្រៀបដូចជាគូសង្សារនឹងគ្នាអ៊ីចឹង។

មានម្ដងនោះ លោកហ្វឹង បានទៅទទួលកូនស្រីចេញពីសាលា ពេលអ្នកគ្រូ និងមិត្តរួមថ្នាក់បានឃើញ ពួកគេក៏យល់ច្រឡំថា ឈីប៉ៅ មានសង្សារ។

ម៉ាក់របស់ឈីប៉ៅ បាននិយាយថា ពេលនាងបានទទួលទូរស័ព្ទពីអ្នកគ្រូ ពាក់ព័ន្ធនឹងរឿងស្នេហាវ័យក្មេងរបស់កូនស្រី ហើយនាងអាចធ្វើបានត្រឹមតែអធិប្បាយឱ្យអ្នកគ្រូបានដឹងយ៉ាងអត់ធ្មត់ប៉ុណ្ណោះ តែអ្នកគ្រូក៏តែសង្ស័យឥតឈប់ដដែល លុះនៅទីបំផុត អ្នកម្ដាយក៏បានបញ្ជាក់យ៉ាងច្បាស់ដោយក្ដីចាំបាច់ថា “អ្នកគ្រូជាទីគោរព កូនស្រីរបស់ខ្ញុំ មិនមានស្នេហាវ័យក្មេងស្អីទេ បុរសម្នាក់នោះ គឺជាប៉ាបង្កើតរបស់គេ”

បន្ទាប់ពីរឿងរ៉ាវមួយនោះ ត្រូវបានផ្សព្វផ្សាយ និងចែករំលែកចេញទៅ ក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើន បានចូលមកបញ្ចេញគំនិតយោបល់ជាច្រើន ដែលភាគច្រើនបានប្រាប់ដូចៗគ្នាថា លោកប៉ាហ្វឹង មុខនៅក្មេងខ្លាំងណាស់ គាត់ និងកូនស្រី មើលទៅដូចបងប្រុស និងប្អូនស្រី ដែលមានអាយុស្របាលៗគ្នាអ៊ីចឹង ខណៈដែលអ្នកខ្លះទៀត ថែមទាំងចង់ដឹងពីគន្លឹះល្អៗក្នុងការថែទាំខ្លួនរបស់លោកប៉ាមុខក្មេងនេះទៀតផង៕

×