Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូហូ ច្រើនដល់ថ្នាក់ហ្នឹងផង!? ស្ត្រីជនជាតិន័រវេយ៍ម្នាក់ បង្ហាញស្នាដៃចាប់មូសបាន ១ថ្ងៃរាប់លានក្បាល

លោកអ្នកអាចនឹងធ្លាប់បានឮរឿងរ៉ាវរបស់ “អៃស៍លែនដ៍” ជាប្រទេសតែ ១គត់នៅលើពិភពលោកដែលគ្មានសត្វមូស តែរឿងនេះ មិនបានកើតឡើងនៅក្នុងប្រទេសន័រវេយ៍ ដែលជាប្រទេសត្រជាក់ដូចគ្នានោះឡើយ។

ស្ត្រីជនជាតិន័រវេយ៍ម្នាក់ បានបង្ហាញឱ្យឃើញថា តើនាងបានស្ទាក់ចាប់មូសបានច្រើនប៉ុនណាក្នុង ១ថ្ងៃៗ ក្រោយពីជំងឺរាតត្បាតដោយសារសត្វមូស បានវិលមករាតត្បាតម្ដងទៀតនៅក្នុងភាគខាងកើតនៃប្រទេសន័រវេយ៍។

អេមីលី ថេបប៉ូ ស្ត្រីជនជាតិន័រវេយ៍ មកពីតំបន់ Fetsund ជិតទីក្រុង Lillestrom បានធ្វើការដំឡើងឧបករណ៍ស្ទាក់ចាប់សត្វមូស ២កន្លែង មុននឹងបានឃើញថា មូសដែលនាងស្ទាក់ចាប់បានក្នុង ១ថ្ងៃៗនោះ តើវាច្រើនមហាសាលខ្លាំងប៉ុនណា ហើយក៏ធ្វើឱ្យនាងចាប់ផ្ដើមរក្សាទុកសត្វមូសដែលងាប់ហើយទាំងនោះដែរ។

ស្ត្រីន័រវេយ៍រូបនោះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន The Local របស់ប្រទេសន័រវេយ៍ថា “យើងដំឡើងឧបករណ៍ស្ទាក់ចាប់មូសក្នុងអំឡុងរដូវក្ដៅ មុននឹងបានជួបនឹងចំនួនសត្វមូសដ៏ច្រើនសន្ធឹក…បន្ទាប់ពីពេលនោះមក ៣ថ្ងៃកន្លងទៅ យើងក៏បានឃើញថា មានមូសពេញណែននៅក្នុងឧបករណ៍ចាប់មូសរបស់យើង”

“យើងចាក់យកសត្វមូសទាំងនោះចេញ ហើយដាក់វាចូលទៅក្នុងថង់មួយ បន្ទាប់ពីនោះ ៦ថ្ងៃទៀត សំណាញ់ចាប់មូស ក៏ពេញម្ដងទៀត ហើយរូបភាពចុងក្រោយដែលយើងបានថតទុកនេះ គឺក្រោយពីកន្លងផុតទៅ ១០ថ្ងៃ”

អេមីលីបានប្រាប់ទៀតថា នាង និងស្វាមីជនជាតិហ្វ៊ីនលែនដ៍ ដែលរស់នៅក្នុងតំបន់ Fetsund ជាង ១៤ឆ្នាំមកហើយនោះ តែងបានជួបនឹងហ្វូងសត្វមូសដ៏ច្រើនជាប់ជានិច្ច តែកាលពីឆ្នាំកន្លងទៅ នាងសង្កេតឃើញថា មានមូសច្រើនជាប្រក្រតី។

ក្រោយពីរូបភាពរបស់នាងបានក្លាយជាចរន្តភ្ញាក់ផ្អើលនៅក្នុងបណ្ដាញអ៊ីនធើណិត ក៏មានសំណួរដ៏ច្រើន បានសួរមកវិញថា តើនាងគួរធ្វើអ្វីជាមួយចំនួនសត្វមូស ១គំនរនេះ?

អេមីលី បានរៀបរាប់ថា “យើងមិនទាន់ដឹងថា តើនឹងធ្វើយ៉ាងណាជាមួយពួកវាទេ យើងគ្រាន់តែចង់ដឹងថា តើយើងចាប់មូសបានប៉ុន្មានក្បាលហើយតែប៉ុនហ្នឹងឯង ហើយខ្ញុំគិតថា នឹងយកវាទៅឱ្យត្រីស៊ី តែខ្ញុំក៏មិនសូវច្បាស់ដែរថា តើត្រីវានឹងស៊ីឬក៏អត់?”

នាងបានបន្តទៀតថា “បន្ទាប់ពីការស្ទាក់ចាប់មូសកន្លងទៅបាន ៤សប្ដាហ៍ យើងសង្កេតឃើញថា យើងអាចចូលទៅក្នុងសួនច្បាររបស់យើងបានឡើងវិញហើយ ដូច្នេះហើយ ទើបខ្ញុំគិតថា វាកំពុងទទួលបានលទ្ធផលល្អហើយ តែខ្ញុំក៏មិនដែរថា តើសត្វមូសទាំងអស់នោះ វាងាប់បាត់អស់ ឬក៏វាលែងហើរមកពីកន្លែងផ្សេងទៀតហើយ?”

តែ អ្នកជំនាញការបាននិយាយថា ទោះជាវាឆ្នាំមួយ ដែលមានសត្វមូសច្រើនជាងប្រក្រតីមែន តែក៏នៅមិនទាន់ដល់កម្រិតបំបែកឯកទគ្គកម្មនៅឡើយទេ៕

×