Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនគួរទៅជាន់ទីនោះជាដាច់ខាត!! ទីកន្លែងគ្រោះថ្នាក់ ៤កន្លែងក្នុងពិភពលោក បើមិនចាំបាច់ កុំសាកល្បងចូលទៅឱ្យសោះ!

នៅលើពិភពលោកយើងនេះ មានទីកន្លែងមួយចំនួន ដែលយើងមិនគួរចូលទៅរញ៉េរញ៉ៃជាមួយឡើយ ដូចជាទីកន្លែងខ្លះ វាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់មនុស្ស, កន្លែងខ្លះទៀត ជាទីកន្លែងសោកនាដកម្ម, ឬកន្លែងខ្លះទៀត ជាទីកន្លែងហាមឃាត់ ដែលពោរពេញទៅដោយអាថ៌កំបាំងខ្មៅងងឹត។ ថ្ងៃនេះ យើងសូមនាំលោកអ្នកទៅស្គាល់ ទីតាំងគ្រោះថ្នាក់ ៤កន្លែងក្នុងពិភពលោក ដែលទោះជាមានភាពចាំបាច់ខ្លាំងប៉ុនណា ក៏មិនគួរឈានជើងចូលទៅដែរ…

១-North Sentinel Island កោះជនកុលសម្ព័ន្ធ Sentinel នៃប្រទេសឥណ្ឌា
នៅគ្រប់ទីកន្លែងនៅលើពិភពលោកនេះ សុទ្ធតែមានម្ចាស់គ្រប់គ្រងទាំងអស់ ដូចគ្នានឹងកោះ North Sentinel Island ប្រទេសឥណ្ឌាដែរ។ ទីនោះ ជាទីតាំងគ្រប់គ្រងដោយជនកុលសម្ព័ន្ធ Sentinel ដែលបដិសេធការទំនាក់ទំនងពីមនុស្សខាងក្រៅទាំងអស់។ បើមានអ្នកណារុករានចូលទៅក្នុងទីតាំងណាមួយរបស់កោះមួយនេះ ពួកគេនឹងត្រូវវាយប្រហារដោយអ្នកស្រុកកោះដែលរស់នៅទីនោះ។ ធ្លាប់មានកាលម្ដងនោះ មាន Youtuber ១ក្រុម បានលបលួចចូលទៅក្នុងកោះនោះ ដើម្បីសុំទំនាក់ទំនងជាមួយក្រុមជនកុលសម្ព័ន្ធទាំងនោះ តែពួកគេត្រូវបានបាញ់សម្លាប់ដោយធ្នូទាំងអស់ ធ្វើឱ្យរដ្ឋាភិបាលឥណ្ឌាត្រូវប្រកាសដាក់កោះនេះ ជាតំបន់ហាមឃាត់ មិនអនុញ្ញាតឱ្យជនណាចូលទៅរញ៉េរញ៉ៃឡើយ។

២-IIha da Queimada Grande កោះពស់ នៃប្រទេសប្រេស៊ីល
គ្រប់ទីកន្លែងនៅលើកោះមួយនេះ ពោរពេញទៅដោយសត្វអសិរពិស ដោយសត្វពស់គ្រប់ប្រភេទនៅលើកោះនោះ ត្រៀមជាស្រេចក្នុងការនៅចាំផ្ដាច់ជីវិតអ្នកដែលរុករានចូលទៅគ្រប់វិនាទី និងដោយសារតែ ជាកោះមួយនៅដាច់តែឯងគ្មានមនុស្សរស់នៅ ធ្វើឱ្យពពួកសត្វពស់នៅលើកោះនេះ មានភាពកាចសាហាវ និងអភិវឌ្ឍអានុភាពរបស់ពិស ឱ្យកាន់តែមានភាពខ្លាំងក្លាឡើង ខ្លាំងជាងសត្វពស់ធម្មតានៅលើដីគោក ដើម្បីប្រើប្រាស់ក្នុងការប្រមាញ់សត្វបក្សីមកពីទីផ្សេង។ ដូច្នេះហើយ ទើបវាក្លាយរឿងដែលមិនគួរជាទីបំផុត ក្នុងការចូលទៅក្នុងកោះមួយនេះ…តែ ក៏នៅតែមានមនុស្សជាច្រើនដែលសម្លឹងឃើញពីផលប្រយោជន៍ ចង់ចូលទៅប្រមូលយកពិសរបស់សត្វពស់នៅលើកោះនោះចេញមកធ្វើជាឱសថ តែ មាននៅសល់តែប៉ុន្មាននាក់ប៉ុណ្ណោះ ដែលនៅរស់ និងចាកចេញមកវិញបាន។

៣- North Brother Island ទីកន្លែងដាក់ស្ត្រីមានមេរោគម្នាក់ ឱ្យនៅដោយឡែករបស់សហរដ្ឋអាមេរិក
កោះនៅកណ្ដាលទន្លេមួយនេះ ស្ថិតនៅក្បែរតំបន់ Bronx ក្នុងទីក្រុងនីវយ៉ក។ កាលពីអតីតកាល កោះនេះត្រូវបានប្រើប្រាស់ធ្វើជាទីកន្លែងសម្រាប់ដាក់ស្ត្រីជនជាតិអៃរីសម្នាក់ ឈ្មោះ Typhoid Mary ឱ្យនៅដាច់ដោយឡែកតែឯង ដោយសារតែគេជឿថា នាងគឺជាភ្នាក់ងារចម្លងជំងឺគ្រុនពោះវៀន ជាជំងឺរាតត្បាតដែលបានចម្លងទៅមនុស្សជាច្រើនពាន់នាក់ក្នុង ១ឆ្នាំៗ។ គេជឿថា បច្ចុប្បន្ន North Brother Island នៅតែជាទីកន្លែងដែលពោរពេញទៅដោយមេរោគដ៏គ្រោះថ្នាក់ដដែល។

៤- Area 51 មូលដ្ឋានសម្ងាត់ ដែលក្ដោបក្ដាប់ការសម្ងាត់លំដាប់ពិភពលោក របស់សហរដ្ឋអាមេរិក
ជាទីកន្លែងនៃការសម្ងាត់របស់ប្រទេសអាមេរិក និងគ្មានអ្នកណាដឹងថា តើការកសាង Area 51 នេះឡើង ស្ថិតក្នុងគោលបំណងដើម្បីធ្វើអ្វីឡើយ គ្រប់យ៉ាងសុទ្ធតែស្ថិតក្នុងភាពងងឹត តែមានទ្រឹស្ដីជាច្រើនបានបង្ហាញថា Area 51 គឺជាគ្រោងការរបស់រដ្ឋ ដែលសាងឡើងដើម្បីសិក្សា និងស្រាវជ្រាវរឿងរ៉ាវរបស់មនុស្សក្រៅពិភព រហូតធ្វើឱ្យមានមនុស្សជាច្រើននាំគ្នាចាប់អារម្មណ៍ និងត្រូវការចូលទៅកាន់ទីនោះ ដើម្បីមើលឃើញនឹងភ្នែកខ្លួនឯងផ្ទាល់ រហូតដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវលាក់កំបាំង Area 51 ទុកនៅឱ្យឆ្ងាយផុតពីខ្សែភ្នែកមនុស្សទូទាំងពិភពលោក រហូតមកដល់បច្ចុប្បន្ន៕

×