Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្មានថាក្មេងរៀនថ្នាក់ទី៧?! កូនក្រមុំ មុខនៅក្មេងហួស មនុស្សម្នានាំគ្នាជំទាស់ តែដល់ដឹងអាយុពិត…អ៊ឺម៍

ក្លាយជាប្រធានបទក្ដៅនៅក្នុងបណ្ដាញសង្គមអនឡាញរបស់ប្រទេសចិន ក្រោយពីមានការចែករំលែករូបភាពកូនកំលោះ-ក្រមុំក្នុងពិធីមង្គលការមួយ ដែលមើលទៅរូបរាងមុខមាត់របស់កូនក្រមុំ ឃើញដូចនៅក្មេង ទើបចូលរៀនអនុវិទ្យាល័យ ធ្វើឱ្យមនុស្សជាច្រើនដល់ថ្នាក់ខំមិនត៍ ជំទាស់ពិធីមង្គលការនោះ ព្រោះគិតថា កូនក្រមុំនៅមិនទាន់គ្រប់ការនៅឡើយ តែដល់ពេលក្រុមគ្រួសាររបស់កូនក្រមុំ ចេញមកប្រាប់ពីអាយុពិតរបស់នាង ទើបធ្វើឱ្យមនុស្សជាច្រើនស្រឡាំងកាំង…

វេបសាយ sohu បានរាយការណ៍ថា ពិធីមង្គលការនោះ ត្រូវបានរៀបចំឡើងនៅឯស្រុកកំណើតរបស់កូនកំលោះ នៅមណ្ឌលចៀងស៊ី ប្រទេសចិន ដែលក្រោយពីពិធីមង្គលការនោះបានចប់សព្វគ្រប់ហើយ ក៏មានការថតរូបគូគ្នារបស់កូនកំលោះ និងកូនក្រមុំ និងក្រោយពីរូបភាពទាំងនោះត្រូវបានផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមអនឡាញ ក៏ស្រាប់តែកើតមានពាក្យរិះគន់ពាក់ព័ន្ធនឹងរូបរាងមុខមាត់របស់កូនក្រមុំ។

ដោយសារតែស្ថានភាពធាតុអាកាសដែលរងាញ័រញាក់ ទើបកូនក្រមុំត្រូវស្លៀកឈុតរៀបការបែបបុរាណនៅខាងក្នុង និងពាក់អាវរងាពណ៌ក្រហមឃ្លុំពីខាងក្រៅ ដែលតុបតែងដោយគ្រឿងអលង្ការលម្អដ៏ច្រើន និងស្រស់ស្អាតជាទីបំផុត។

តែយ៉ាងណាក៏ដោយ កូនក្រមុំម្នាក់នេះ បែរជាមានមុខមាត់ដូចកូនក្មេងខ្លាំងណាស់។ ផ្ទៃមុខស្រស់គួរឱ្យស្រឡាញ់ និងមានខ្លួនប្រាណតូចមួយ ធ្វើឱ្យមើលទៅឃើញដូចជានៅក្មេងវ័យ ដូចកូនសិស្សរៀនថ្នាក់ទី៧ ដែលស្លៀកពាក់ឈុតរបស់មនុស្សធំអ៊ីចឹង។ មិនត្រឹមតែប៉ុនហ្នឹងទេ អាកប្បកិរិយាឫកពាររបស់នាង ថែមទាំងខ្និកខ្នក់ ម្ញិកម្ញ៉ក់គួរឱ្យខ្នាញ់ ដូចក្មេងស្រីតូចទៀតផង។

ខណៈដែលកូនកំលោះដែលឈរនៅក្បែរកូនក្រមុំវិញ មើលទៅខ្ពស់ ស្លៀកឈុតសកល ឈរបង្ហាញស្ទីលយ៉ាងសង្ហា ហើយទោះជាកូនក្រមុំពាក់ស្បែកជើងកែងចោតខ្ពស់ក្ដី តែក៏នៅតែទាបជាងស្មារបស់កូនកំលោះដដែល ពេលក្រឡេកមើលមួយភ្លែត ប្រៀបដូចជាបងប្រុស និងប្អូនស្រី ខ្លាំងជាងជាប្ដី-ប្រពន្ធ។

ដោយហេតុនេះហើយ ទើបចាប់ផ្ដើមមានពាក្យលេចឮឡើងថា ជួនកាលកូនក្រមុំម្នាក់នេះ អាចនឹងមិនទាន់គ្រប់ការ កំពុងស្ថិតក្នុងវ័យជំទង់ និងប្រហែលជាកំពុងរៀននៅបឋមសិក្សាផងក៏មិនដឹង ដូច្នេះហើយ ទើបមនុស្សជាច្រើនបានជំទាស់ ដោយអាងថា មិនគួរប្រញាប់រៀបការពេកទេ។

តែយ៉ាងណាក្ដី បន្ទាប់ពីនោះមិនយូរប៉ុន្មាន ខាងក្រុមគ្រួសារក៏ចេញមកថ្លែងបញ្ជាក់ថា មិនមែនជាការរៀបការជាមួយកូនក្មេងមិនទាន់គ្រប់ការទេ ព្រោះកូនក្រមុំមានអាយុ ២២ឆ្នាំហើយ តែដោយសារតែរូបរាង និងមុខមាត់របស់នាងមើលទៅឃើញនៅក្មេងជ្រុលពេក ទើបធ្វើឱ្យកើតការយល់ច្រឡំដូច្នេះ។

រូបភាពរបស់កូនក្រមុំ និងកូនកំលោះ ១គូនេះ ថែមទាំងបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្ឌាញសង្គមអនឡាញរបស់ប្រទេសចិន។ មនុស្សភាគច្រើននាំគ្នានឹកចម្លែកចិត្ត និងកោតសរសើរចំពោះរូបសម្ផស្សក្មេងជាងវ័យរបស់កូនក្រមុំ ខណៈពួកកំលោះៗវិញ ក៏នាំគ្នានឹកច្រណែនកូនកំលោះដែលបានរៀបការនឹងភរិយាម្នាក់នេះ។

ពួកគេនាំគ្នាខំមិនត៍ថា…
“កូនក្រមុំនៅក្មេងល្ហក់ បើមិនប្រាប់ ប្រហែលជាគិតថា នាងទើបរៀនថ្នាក់ទី៧”

“នាងនៅក្មេងណាស់ ទោះប្រាប់ថា ទើបអាយុ ១៥ឆ្នាំ ក៏ខ្ញុំជឿដែរ”

“កូនកំលោះប្រហែលរំភើបណាស់មើលទៅ បានប្រពន្ធនៅក្មេងរហូតអ៊ីចឹង”៕

×