Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អើលអស់ពិភពលោក! បណ្ដា “ទេពអប្សរកែភេទថៃ” នាំគ្នាទៅចាប់ឆ្នោតធ្វើបរិច្ចាគកិច្ចយោធា ម្នាក់ៗស្អាតផ្អែមស្រទន់ ស្មានថាទៅប្រកួតបវរកញ្ញា

នៅក្នុងប្រទេសថៃ កាលពីពេលថ្មីៗនេះបានឈានចូលរដូវកាលកេណ្ឌទាហាន ឬការបំពេញបរិច្ចាគកិច្ចយោធា។ សម្រាប់យុវបុរសថៃ ដែលមានអាយុគ្រប់ ២១ឆ្នាំ ត្រូវទៅបង្ហាញខ្លួនដើម្បីចាប់ឆ្នោតបំពេញភារកិច្ចបម្រើជាតិ ហើយព្រឹត្តិការណ៍នេះបានសាងភាពស្រស់ស្រាយសប្បាយអារម្មណ៍ ចំពោះអ្នកចូលរួមទាំងឡាយយ៉ាងខ្លាំង ព្រោះជារៀងរាល់ឆ្នាំ តែងតែមាន “បណ្ដានាងទេពអប្សរកែភេទ ឬនាងកញ្ញាបុរសកែច្នៃ” មកចូលរួមយ៉ាងច្រើន ដែលម្នាក់ៗ មិនបានធ្វើឱ្យអ្នកចូលរួមទាំងឡាយខកបំណងឡើយ និងថែមទាំងសាងភាពអ៊ឹកធឹករីករាយជាទីបំផុតទៀតផង…សូមប្រាប់ទៅចុះថា រូបសម្ផស្សរបស់កញ្ញាបុរសយើងម្នាក់ៗ មិនមែនត្រឹមតែប្រជាជនថៃប៉ុណ្ណោះទេ ដែលភ្ញាក់ផ្អើល តែថែមទាំងល្បីល្បាញទៅទូទាំងពិភពលោកទៀតផង។

កាលពីពេលថ្មីៗនេះ មានវេបសាយ និងវេបបត ជាច្រើននៅក្នុងកោះតៃវ៉ាន់ បានរាយការណ៍អំពីរឿង “នាងទេពអប្សរកេណ្ឌទាហាន” នៅក្នុងប្រទេសថៃ ដោយបានប្រមូលរូបភាពរបស់បណ្ដានាងកញ្ញាបុរស ឬនាងកញ្ញាប្រភេទ២ ទាំងអស់មកបង្ហាញ និងចែករំលែកគ្នាទស្សនាទៀតផង។

រូបសម្ផស្សរបស់ពួកគេម្នាក់ៗ បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមទាំងឡាយនាំគ្នាភ្ញាក់ផ្អើល និងពោលសរសើរថា ការកេណ្ឌទាហាន ឬការធ្វើបរិច្ចាគកិច្ចយោធា របស់ប្រទេសថៃនេះ មិនបានធ្វើឱ្យមនុស្សទូទាំងពិភពលោកខកបំណងឡើយ។ មានអ្នកខ្លះបាននិយាយថា នេះមិនមែនជាការប្រមូលផ្ដុំធ្វើការកេណ្ឌទាហានទេ តែវាជាការប្រកួតបវរកញ្ញាសុទ្ធសាធ និងមានអ្នកខ្លះបាននាំគ្នាខំមិនត៍បែបកំប្លែងៗថា…

“ការកេណ្ឌទាហានលើកនេះ បានធ្វើឱ្យកើតចលាចល”

“អូយ!! ស្អាតជាងស្រីៗមែនទែនទៅទៀត!”

“ទាំងអស់ហ្នឹង គឺជាបេក្ខភាពក្នុងការប្រកួតបវរកញ្ញាដ៏អស្ចារ្យ!”

“វាពិបាកនឹងជឿណាស់ថា ពួកនាង គឺជាមនុស្សប្រុសកែភេទ បើសិនជាគ្មានលិខិតបញ្ជាក់ភេទទេនោះ”។

តាមការយល់ឃើញរបស់អ្នកលេងបណ្ដាញសង្គមទូទាំងពិភពលោក មើលទៅដូចជាមានតែស្រីស្អាតម្នាក់គត់ ដែលយកឈ្នះចិត្តពួកគេបានច្រើនបំផុត នោះគឺ “យ៉ូឈិ រីន-រដា” ម្ចាស់មកុដ មីស ធីហ្វ-ហ្វ៉ា-នី យូ-នី-វើស ឆ្នាំ២០១៧ ដែលមានរូបសម្ផស្សស្អាត ផ្អែមស្រទន់តាំងយូរមកហើយ ឈរជិតអ្នកណា ក៏នៅតែស្អាតដែរ និងពិតស្អាត សមនឹងមកុដមែន!៕

×