Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាក់​ច្រាំងទន្លេ​មុខ​ផ្សារ​ស្អាង​ព្រែ​ក​តូច ផ្ទះថ្ម​តូច​ធំ១ខ្សែ បាក់​ស្រុត​បន្តបន្ទាប់​គ្នា ខណៈ​ម្ចាស់ផ្ទះ​បង្ខំចិត្ត​រើ​របស់របរ​ចេញ​អស់ហើយ

spot_img

នៅលើបណ្តាញសង្គម នាពេលនេះ បាននិងកំពុងចែករំលែកពីហេតុការណ៍បាក់ដីច្រាំងទន្លេ បណ្តាលឲ្យផ្ទះថ្មតូចធំជាច្រើនខ្នង បានបាក់ស្រុតបន្តបន្ទាប់គ្នាដ៏រន្ធត់ ស្ថិតនៅមុខផ្សារព្រែកតូច ស្រុកស្អាង ខេត្តកណ្តាល នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។

តាមរយៈវីដេអូ ដែលថតបានផ្សេងៗគ្នាពីបងប្អូនប្រជាពលរដ្ឋរស់នៅទីនោះ បានបង្ហាញផ្ទះថ្មដ៏ធំមួយបានបាក់ (ហែក) ជាពីរយ៉ាងសាហាវ ខណៈផ្ទះថ្មខ្ពស់ៗ និងផ្ទះតូចៗដទៃទៀត ក៏បានបាក់ស្រុតយ៉ាងដំណំទៅហើយផងដែរ។

ដោយសារតែស្ថានភាពនៃការបាក់ស្រុត មានលក្ខណៈធ្ងន់ធ្ងរ ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយគ្រោះធម្មជាតិដ៏មិននឹកស្មាននេះ បានបង្ខំចិត្តរើអ៊ីវ៉ាន់របស់របរចេញពីក្នុងផ្ទះអស់ហើយ ព្រោះមិនអាចប្រថុយបន្តរស់នៅក្នុងស្ថានភាពដ៏ប្រឈមគ្រោះថ្នាក់បែបនេះ។

ទោះជាយ៉ាងណា ពុំមានរបាយការណ៍ បានបញ្ជាក់ពីទំហំនៃការខូចខាត និងគ្រោះថ្នាក់បណ្តាលឲ្យរងរបួស ឬប៉ះពាល់ដល់អ្នកអាយុជីវិតម្ចាស់ផ្ទះណាម្នាក់ នៅឡើយនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×