Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀងមួយមេធំលាយឡំនឹងខ្យល់កន្ត្រាក់បាក់ដើមឈើមួយដើមត្រូវខ្សែភ្លើងទាញបង្គោលភ្លើងរលំចំរថយន្តមួយគ្រឿង រងការខូចខាត

spot_img

ភ្នំពេញ ៖ មេឃភ្លៀងមួយមេធំលាយឡំនឹងខ្យល់កន្ត្រាក់ខ្លាំង បណ្ដាលឱ្យបាក់ដើមឈើមួយដើមត្រូវខ្សែភ្លើងទាញបង្គោលភ្លើងរលំចំបញ្ឆិតរថយន្តមួយគ្រឿង រងដែលចតនៅចិញ្ចើមផ្លូវរងការខូចខាតយ៉ាងដំណំ។

ហេតុករាណ៍នេះដែរបានកើតឡើង កាលពីវេលាម៉ោង ៨ និង៣០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៣ ស្ថិតនៅមុខផ្សារទំនើបផេនសល មាត់ទន្លេ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មុនកើតហេតុដោយមេឃភ្លៀងមួយមេធំលាយឡំជាមួយខ្យល់កន្រ្តាក់ បណ្តាលឲ្យបោកបក់ខ្លាំងធ្វើឲ្យដើមឈើរដ៏ធំមួយដើម បានដួលបាក់រលំត្រូវខ្សែភ្លើងបណ្តាលឲ្យបាក់បង្គោលលភ្លើង ទៅសង្កត់លើរថយន្តមួយគ្រឿង ចំបញ្ឆិតពីចំហៀងខាងស្ដាំផ្នែកខាងក្រោយ រងការខូចខាត សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមនោះដែរពលរដ្ឋជិតខាងក៏រាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋានឲ្យទទួលដំណឹងនេះភ្លាមៗ។

បន្ទាប់ពីអាជ្ញាធរបានទទួលបានព័ត៌មានខាងលើនេះភ្លាមនោះដែរ អាជ្ញាធរមូលដ្ឋាន នៃគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយក្រុមការងារអគ្គិសនីកម្ពុជា ធ្វើការផ្ដាច់ប្រព័ន្ធភ្លើងដើម្បីកាត់ដើមឈើចេញពីកណ្ដាលផ្លូវ និងរៀបចំបង្គោលភ្លើង ឬប្រព័ន្ធភ្លើងឱ្យដំណើរការឡើងវិញដើម្បីបម្រើជូនដល់ប្រជាពលរដ្ឋ ៕ រក្សាសិទ្ធដោយ ៖ សា មេត

spot_img
×