Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលបង្វិលសំណុំរឿង អតីតអ្នកតំណាងរាស្ត្រ អះម៉ាត់យ៉ះយ៉ា និង ក្មួយប្រុស ពាក់ព័ន្ធការលក់ដូរស្រី្តខ្មែរ២នាក់ នៅ ទ្វីបអារ៉ាប់ ទៅតុលាការឧទ្ធរណ៍ ដើម្បីជំនុំជម្រះ ជាថ្មីឡើងវិញ!!

spot_img

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២៣ បានប្រកាសសាលដីកា លើបណ្តឹងសារទុក្ខរបស់ជនជាប់ចោទ ឈ្មោះ អះម៉ាត់ យ៉ះយ៉ា និង ក្មួយប្រុសម្នាក់ ដែលត្រូវបានតុលាការជាន់ទាប កាលពីអំឡុងឆ្នាំ ២០១៩ កាត់ទោស ពួកគេទាំង២នាក់ដាក់គុក ក្នុងមា្នក់ៗ កំណត់ ១៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការសង្ស័យការនាំចេញដោយមិនស្របច្បាប់ នូវពលករខ្មែរចំនួនជាង៣០០នាក់ ទៅធ្វើការ នៅប្រទេសអារ៉ាប៊ីសាអូឌីត និងបានបណ្តាលឲ្យស្ត្រីខ្មែរចំនួន២នាក់(ជនរងគ្រោះ) ត្រូវបានគេលក់ដូរដូចសត្វធាតុ ពីគ្រួសារអារ៉ាប់មួយ ទៅគ្រួសារផ្សេងទៀត និងត្រូវបានគេបង្ខំឲ្យធ្វើការដូចទាសករ ដោយគ្មានប្រាក់ខែអស់រយៈពេលជិត ១៣ ឆ្នាំ នៅក្នុងអារ៉ាវសាអូឌីត ពីឆ្នាំ ២០០៤ រហូតដល់ឆ្នាំ ២០១៧។

តុលាការកំពូលបានសម្រេច បង្វិលសំណុំរឿងនេះ ត្រឡប់ទៅកាន់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ដើម្បី ធ្វើការជំនុំជម្រះសាជាថ្មីឡើងវិញ ដោយសារតែ មានចំណុចសង្ស័យ និងចន្លោះប្រហោង ជាច្រើន ដែលសាលាឧទ្ធរណ៍ មិនទាន់បានពិនិត្យ ពិចារណា នៅឡើយ។

លោក គង់ ស្រ៊ីម ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល បានថ្លែងថា៖ នៅក្នុងរឿងក្តីឧក្រិដ្ឋនេះ ជនជាប់ចោទឈ្មោះ អះម៉ាត់ យ៉ះយ៉ា ភេទ ប្រុស អាយុ ៧០ ឆ្នាំ ជាខ្មែរអ៉ីស្លាម , ជាអតីតអ្នកតំណាងរាស្ត្រ និងជារដ្ឋលេខាធិការ ក្រសួងសាធារណៈការនិងដឹកជញ្ជូន និង ជាប្រធានក្រុមហ៊ុនAccent Group និងឈ្មោះ អ៉ីស្មាអែល ពិនឧស្មាន ភេទ ប្រុស អាយុ ៥០ ឆ្នាំ ជនខ្មែរអ៉ីស្លាម និង ជាអតីតមន្រ្តីរាជការ ធ្វើការនៅក្រសួងសាធារណៈការនិងដឹកជញ្ជូន ត្រូវបានសាលាដំបូងខេត្តរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩ កាត់ទោស ដាក់ពន្ធនាគារ ក្នុង ម្នាក់ៗ កំណត់ ១៥ ឆ្នាំ និងបង្កាប់ឱ្យសងជំងឺចិត្តពួកគេទាំង២នាក់ ពូនិងក្មួយ ត្រូវរួមគ្នាសងជនរងគ្រោះចំនួន២នាក់ សរុប ២០០លានរៀល ពីបទ: នាំចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន តាមមាត្រា ១១ នៃ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិង ការធ្វើអាជីវកម្មផ្លូវភេទ។

ជនជាប់ចោទទាំង២នាក់ បានប្តឹងឧទ្ធរណ៍ ។ តែសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានតម្កល់ទណ្ឌកម្មរបស់ពួកគេរក្សាទុកជាបានការដដែល ។ ពួកគេក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត។

នៅក្នុងចំណោមពួកគេទាំង២នាក់ ជនជាប់ចោទឈ្មោះ អ៉ីស្មាអែល ពិនឧស្មាន ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅរាជធានីភ្នំពេញ រីឯជនជាប់ចោទឈ្មោះ អះម៉ាត់យ៉ះយ៉ា ត្រូវបានចាប់ឃាត់ និងឃុំខ្លួន កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២១ បន្ទាប់ពី តុលាការរាជធានីភ្នំពេញ បានប្រកាសសាលក្រម និងសម្រេចផ្តន្ទាទោសគាត់ដាក់ពន្ធនាគារ កំណត់ ១៥ ឆ្នាំ។

គួរបញ្ជាក់ថា: នាពេលសវនាការ កន្លងមក ជនជាប់ចោទទាំង២នាក់ ពូ និង ក្មួយ បានឆ្លើយបដិសេធ ចំពោះការចោទប្រកាន់ និង ការផ្តន្ទាទោស ពួកគេ អំពើ សំណាក់ តុលាការរាជធានីភ្នំពេញ និងតុលាការឧទ្ធរណ៍ រាជធានីភ្នំពេញ។

ពួកគាត់ បានសំណូមពរដល់ចៅក្រមប្រឹក្សាជំនុំជម្រះតុលាការកំពូលមេត្តា ជួយរកយុត្តិធម៌ និង សម្រេចដោះលែងពួកគាត់ ឱ្យមានសេរីភាពវិញ៕ រក្សាសិទ្ធដោយ: ចន្ទា ភា

spot_img
×