Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ពិចា​រណា! ក្រោយ​ចោទ​ថា ផ្ទះ​តម្លៃ​រាប់​សែន ធ្វើ​គ្មាន​ស្តង់ដារ ម្ចាស់ផ្ទះ​សម្តែង​ការ​ហួសចិត្តខ្លាំង ឆ្លើយតប​ទៅ​ចៅហ្វាយខេត្ត​កណ្តាល​ថា…

ដូចដែលប្រិយមិត្ត និងមហាជន បានទទួលជ្រាបរួចហើយ ចំពោះហេតុការណ៍បាក់ដីច្រាំងទន្លេបាសាក់ កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ដែលបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង មួយជួរមុខផ្សារព្រែកតូច បានបាក់ស្រុតជាបន្តបន្ទាប់គ្នាយ៉ាងដំណំតែម្តង។

ទាក់ទងនឹងករណីនេះផងដែរ អាជ្ញាធរខេត្តកណ្តាល ក្រោយករណីនេះកើតឡើង បានធ្វើការអះអាងថា ការបាត់ស្រុតផ្ទះពលរដ្ឋនៅតាមបណ្តោយមាត់ទន្លេ ជាប់ផ្លូវជាតិ២១A ទល់មុខផ្សារស្អាងខាងជើង គឺបណ្តាលមកពីនីវ៉ូទឹកទន្លេស្រកចុះខ្លាំង មិនមែនបណ្តាលមកពីការបូមខ្សាច់ដូចពលរដ្ឋអះអាងនោះទេ។

ទោះជាយ៉ាងណា ក្រឡេកមកមើលផ្ទះថ្មដ៏ស្កឹមស្កៃនេះវិញ ដែលឃើញហើយពិតជាគួរឲ្យសោកស្តាយណាស់ ខណៈដែលម្ចាស់ផ្ទះបានបង្ហាញការឈឺចាប់យ៉ាងខ្លាំង នៅពេលដែលគេចោទថា ផ្ទះរបស់គាត់ធ្វើបុកគ្រឹះត្រឹមត្រូវ ដែលចំណាយអស់លុយរាប់សែនដុល្លារ ធ្វើគ្មានស្តង់ដារទៅវិញ។ តែទន្ទឹមនឹងការចោទប្រកាន់នេះ គាត់បានសម្តែងការហួសចិត្ត និងបានឆ្លើយតបថា ករណីនេះគឺប្រាកដណាស់ បណ្តាលមកពីការបូមខ្សាច់តែម្តង ព្រោះថាករណីនេះបានកើតឡើង បន្ទាប់ពីមានសាឡង់ចូលមកបូមខ្សាច់នៅទីនេះ កាលពីប៉ុន្មានខែមុនប៉ុណ្ណោះ។

ម្ចាស់ផ្ទះក៏បានបញ្ជាក់ឲ្យដឹងថា នៅតំបន់នេះ សាឡង់បូមខ្សាច់ គឺគ្មានអាជ្ញាបណ្ណឲ្យចូលមកបូមទេ ប៉ុន្តែ ដោយសារអាជ្ញាធរខេត្តកណ្តាល មិនហ៊ានប៉ះ ព្រោះខ្លាចអំណាចអ្នកធំខាងលើ ក៏បណ្តែតបណ្តោយឲ្យទៅ ហើយបូមច្រើនៗណាស់។

នេះបើតាមម្ចាស់ផ្ទះរងគ្រោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Leng Ay បានបង្ហាញវីដេអូពីទិដ្ឋភាពផ្ទះរបស់គាត់បានប្រេះស្រុតយ៉ាងដំណំ ដោយរៀបរាប់សម្តែងការហួសចិត្តទៅនឹងចៅហ្វាយខេត្តកណ្តាលយ៉ាងដូច្នេះថា៖ «តើត្រូវបន្ទោសអ្នកណា ដែលប្រជាជនរស់នៅជិត30 ទៅ40ឆ្នាំហើយ មិនដែលបាក់ចឹងទេ គ្រាន់តែមានការបូមខ្សាច់នៅផ្ទះខ្ញុំ ប្រហែលពីរទៅបីខែសោះ ឱចារវាយខេត្តកណ្ដាលបងអើយ លោកមានបើកភ្នែកមើលទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×