Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល តម្កល់ទោស ស្រ្តីជាប់ចោទម្នាក់ ជាប់គុក ៧ ឆ្នាំ ពាក់ព័ន្ធនឹងការនាំពលករខ្មែរច្រើននាក់ ទៅធ្វើការនៅប្រទេសថៃខុសច្បាប់

spot_img

ភ្នំពេញ:  តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២៣នេះ បានតម្កល់ ទណ្ឌកម្ម ស្រ្តីជាប់ចោទ ម្នាក់ ត្រូវជាប់ពន្ធនាគារ កំណត់ ០៧ ឆ្នាំ ដដែល ជាប់ពាក់ព័ន្ធនឹងបទល្មើស ការនាំចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន និង អំពើលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន ប្រព្រឹត្តនៅ ព្រំដែនកម្ពុជាថៃ ក្នុងឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រព្រឹត្ត កាលពីអំឡុងឆ្នាំ ២០២១ ។

លោក ជីវ កេង ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល បានថ្លែងឲ្យដឹងថា ទណ្ឌតិរូបនេះមានឈ្មោះ ផាង ភៀវ ភេទស្រី អាយុ ៣៩ ឆ្នាំ ។

នៅក្នុងសំណុំរឿងនេះ  ឈ្មោះ ផាង ភៀវ ត្រូវបានសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២១ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ : នាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន តាមបញ្ញត្តិមាត្រា ១១ និង មាត្រា ១២ នៃ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទ។

ឈ្មោះផាង ភៀវ ត្រូវបានសមត្ថកិច្ចនគរបាល ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៧ ខែ មិនា ឆ្នាំ ២០២១ នៅឃុំ សើរីមានន័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

spot_img
×