Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រយ័ត្នទាំងអស់គ្នាបងប្អូន! នារី​ម្នាក់​ត្រូវ​ថ្នាំ​គេ អស់​ខ្សែក៥ជី ទូរស័ព្ទ១គ្រឿង និង​លុយ 1000$ ដូរ​បាន​មកវិញ​សំ​ណរ១ថង់

ថ្មីៗនេះ នៅលើបណ្តាញសង្គម បានកំពុងភ្ញាក់ផ្អើលខ្លាំងទៀតហើយ ក្រោយពីបានដឹងថា នារីវ័យក្មេងម្នាក់ ដែលសង្ស័យត្រូវថ្នាំក្រុមទម្លាក់យូង ល្បួងនាំយកទៅកន្លែងស្ងាត់ យកគ្រឿងអលង្ការ និងលុយអស់ពីខ្លួន សល់តែកាបូបទទេ និងបានមកវិញ ត្រឹមតែគ្រាប់សំណរមួយថង់ប៉ុណ្ណោះ។

តាមរយៈការសាកសួរ នារីរងគ្រោះបានប្រាប់ឲ្យដឹងថា រូបនាងត្រូវបានស្រ្តី២នាក់ (ម្នាក់ពាក់ម៉ាស់ និងម្នាក់ទៀតអត់ពាក់) មានមុខមាត់ដូចស្រ្តីវៀតណាមម្នាក់ ដែលគេផុសល្បីដើរលួច ២៥ ខេត្តក្រុង និងទើបលួចគេថ្មីៗ ស្រាប់តែបានមកចាប់ដៃនាង ហើយក៏បាននាំយកទៅដោះយកខ្សែកពីខ្លួនភ្លាមៗ ដោយរូបនាងនៅស្ងៀមឲ្យគេដោះតាមសម្រួល នៅត្រង់ចំណុចផ្សារលើ ក្រុងព្រះសីហនុ។

នារីរងគ្រោះដែលគេស្គាល់មានឈ្មោះ ពិសី មានស្រុកកំណើតនៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ក្រុងព្រះសីហនុ និងបច្ចុប្បន្ន កំពុងរស់នៅក្នុងបុរី ម៉េង ហួង ជាមួយប្តីជាជនជាតិចិន បានឲ្យដឹងទៀតថា បន្ទាប់ពីដោះយកខ្សែករបស់នាងរួច ស្រ្តីទាំងពីរនោះ បានយកទូរស័ព្ទរបស់នាង ដែលផ្ទុកលុយក្នុងស្រោមចំនួន 1000$ ថែមទៀតផង។

នារីរងគ្រោះបានបន្តទាំងស្មារតីនៅភាំងៗថា បន្ទាប់មក ស្រ្តីទាំងពីរ ក៏បានហុចថង់មាសមួយថង់ ដោយមិនឲ្យស្រាយមើលទេ និងបង្គាប់ឲ្យនាងជិះម៉ូតូចាកចេញ។ ប៉ុន្តែ អ្វីដែលធ្វើឲ្យនាងស្លុតចិត្តយ៉ាងខ្លាំងនោះ គឺនៅពេលបើកមើលស្រាប់តែឃើញសុទ្ធតែគ្រាប់សំណរតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×