Wednesday, May 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អីយ៉ាស់ ចោរជនជាតិបរទេស ចូលគាស់ទូATM ហើយប្រាប់សមត្ថកិច្ចថា ស្រវឹង

spot_img

កណ្តាល ៖ ឮហើយហួសចិត្ត ជនជាតិប៊ុលហ្គារី០៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនក្រោយពីបានធ្វើសកម្មភាពយកស្ព្រាយបាញ់កាមរ៉ាសុវត្ថិ ហើយគាស់ទូរ(ATM)មិនបានសម្រេច ដល់ពេលសមត្ថកិច្ចសួរនាំបែជាឆ្លើយថាខ្លួនស្រវឹងស្រាធ្វើព្រងើយ។

ការចាប់ឃាត់ខ្លួនជនសង្ស័យជាជនបរទេសទាំង០៣នាក់ខាងលើ ធ្វើឡើងកាលពីរសៀល ថ្ងៃទី១៣ ខែឧសភា ចុងសប្តាហហ៍មុននេះ នៅខាងលិចជាប់ផ្សារអង្គស្នូល ខណៈដែលពួកគេ បានចតឡាននៅលើផ្លូវជាតិលេខ៤រួច នាំគ្នាធ្វើសកម្មភាពចុះទៅគាស់ទូរ ATM ក៍ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លូនតែម្តង។

ជនសង្ស័យជនជាតិប៊ុលហ្គារីដាច់យ៉ៃទាំង០៣មានឈ្មោះ ១.ឈ្មោះ NIKOLAEV IVELIN DIMITROV ភេទប្រុស អាយុ៤២ឆ្នាំ កាន់ប៉ាស់ស្ព័រលេខ 388641350 ចុះថ្ងៃទី04-08-2022។ ២.ឈ្មោះ TZVETANOV NIKOLAY ANDREEV ភេទប្រុស អាយុ៣២ឆ្នាំ កាន់ប៉ាស់ស្ព័រលេខ 387637795 ចុះថ្ងៃទី01-07-2021 ។ ៣.ឈ្មោះ TSVETKOV ALEKSANDAR GEORGIVE ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិប៊ុលហ្គារី កាន់ប៉ាស់ស្ព័រលេខ 388075343 ចុះថ្ងៃទី17-04-2022 ។ ជនសង្ស័យទាំង០៣ស្នាក់នៅបណ្តោះអាសន្ននៅសណ្ឋាគារ La Belle Resident Hotel សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ភ្នំពេញ បន្ទប់លេខ២០២ ជាន់ទី២។

លោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងខេត្តកណ្តាលឱ្យដឹងថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៣:១០នាទី ជនរងគ្រោះបានទទួលដំណឹងតាមរយៈទូរសព្ទដៃ ពីបុគ្គលិកដែលបំរើការងារក្នុងធនាគារអេស៊ីលីដា សាខាឃុំបែកចាន ថាមានកាមេរ៉ាសុវត្ថិភាពផ្នែកខាងក្នុងនៅកន្លែងទូ ATM ទីតាំងមុខរោងចក្រសាន់បេស ឃុំពើក ស្រុកអង្គស្នូល មានសភាពស្រអាប់មើលមិនច្បាស់ ភ្លាមនោះជនរងគ្រោះបានបញ្ជាឱ្យបុគ្គលិក ចុះទៅពិនិត្យមើលឃើញថាកាមេរ៉ាសុវត្ថិភាពផ្នែកខាងក្នុង មានគេយកស្រ្ពាយពណ៌ស មកបាញ់បណ្តាលឱ្យស្រអាប់មើលមិនឃើញ និងមានស្នាមគាស់លើទូ ATM ផ្នែកខាងក្រោយ តែមិនបានសម្រេច បន្ទាប់មកក៏ចាប់ផ្តើមឆែកវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព។ យោងតាមការឆែកវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពឃើញថានៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២២.៥០នាទី ក៍ឃើញជនសង្ស័យជាជនបរទេសចំនួន០២នាក់ ភេទប្រុស បានដើរចូលទៅក្នុងកន្លែងទូ ATM ហើយធ្វើសកម្មភាពយកប្រាយបាញ់លើកាមេរ៉ាខាងក្នុង មួយសន្ទុះធំក៏ដើរចេញទៅវិញបាត់ទៅ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យមើលជុំវិញកន្លែងកើតហេតុ និងទទួលពាក្យបណ្ដឹងពីជនរងគ្រោះ រហូតដល់វេលាម៉ោង ២២:២០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ពើក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក បានចេញល្បាតក្នុងភូមិសាស្ត្រខាងលើ ស្រាប់តែឃើញជនសង្ស័យទាំង០៣នាក់ ជិះរថយន្តម៉ាកព្រូស ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BN-6061 បើកបរដោយជនបរទេសម្នាក់ មកចតនៅចិញ្ចើមផ្លូវជាតិលេខ៤ ខាងលិចផ្សារអង្គស្នួលបន្តិចរួចជនសង្ស័យជាជនបរទេស០២នាក់ បានចុះដើរសំដៅទៅកន្លែងទូ ATM ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបាន ធ្វើការនាំខ្លួនជនសង្ស័យទាំង០៣នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុក និងពិនិត្យផ្ទៀងផ្ទាត់ភិនភាគជាមួយកាមេរ៉ាសុវត្ថិភាព គឺជាជនសង្ស័យដែលបានធ្វើសកម្មភាពយកប្រាយបាញ់កាមេរ៉ានិងគាស់ទូ ATM ខាងលើនោះ ។

តាមចម្លើយសារភាពជនសង្ស័យឈ្មោះ TSVETKOV ALEKSANDAR GEORGIVE បានសារភាពថានៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ខ្លួនបានជិះរថយន្ដជាមួយបក្ខពួក ឈ្មោះ NIKOLAEV IVELIN DIMITROV និងឈ្មោះ TZVETANOV NIKOLAY ANDREEV ដោយ ឈ្មោះ TZVETANOV NIKOLAY ANDREEV បានប្រាប់ខ្លួនថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងមិនចាំ ឈ្មោះ TZVETANOV NIKOLAY ANDREEV ឈ្មោះ NIKOLAEV IVELIN DIMITROV បានចូលទៅក្នុងទូ ATM មួយកន្លែងហើយបានបាញ់ស៊ូប្រាយដាក់កាមេរ៉ាសុវត្ថិភាពនិងគាស់ទូ ATM នោះមែន ដោយសារពួកគាត់ស្រវឹងស្រា។

រហូតដល់រសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងមានការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែន និងកម្លាំងផ្នែកជំនាញស្រុកអង្គស្នួល បានសហការណ៍ជាមួយកម្លាំងសង្កាត់បឹងទំពុនទី១ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមេភូមិ ចំរើនផលទី១ បានចូលឆែកឆេរទីតាំងជនសង្ស័យស្នាក់នៅក្នុងសណ្ឋាគារ La Belle Resident Hotel ជាន់ទី២ បន្ទប់លេខ២០២ ដោយដកហូតសម្ភារៈមួយចំនួនដូចខាងក្រោម ១.ទូរសព្ទ ០១គ្រឿង ម៉ាក IPhone 7plus ពណ៌ផ្កាឈូក ២.ស្រា Ginកន្លះដប ៣.ខ្សែសាក Laptop ០១ខ្សែ ៤.អត្តសញ្ញាណប័ណ្ណ ០១សន្លឹក ៥.ស្រោមដៃផ្លាស់ស្ទិច ០១ថង់ ៦.សំលៀកបំពាក់ ០១វ៉ាលី និងកាបូបស្ពាយខាងក្រោយ ០១។
ក្រោយឆែកឆេររួច សមត្ថកិច្ចបានយកវត្ថុតាំងមកកាន់ស្នងការខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនជនសង្ស័យជាជនបរទេសដាច់យ៉ៃ ទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕

spot_img
×