Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ត្រៀម​ទទួល​បទបញ្ជា​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​

​ព្រះសីហនុ​៖ កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ បាន​ត្រៀមកម្លាំង និង​រង់ចាំ​តែ​បទបញ្ជា របស់​ថ្នាក់ដឹកនាំ ដើម្បី​ការពា​រសុខ​ស​វត្ថិ​ភាព​ជូន​ប្រជាពលរដ្ឋ ប្រសិនបើ​មាន​ផ្នែក​ពាក់ព័ន្ធ​ក្រុម​ណាមួយ ប្រមូលផ្តុំ​គ្នា​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​។

​កាល​ព្រឹក​ថ្ងៃ​ពុធ ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត ព្រះសីហនុ បាន​ប្រមូល​កម្លាំង​ដើម្បី​រង់ចាំ អនុវត្តតាម​សេចក្តីជូនដំណឹង របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ស្តីពី​ការរៀបចំ​ក្រុម​ការងារ​ប្រចាំ​បញ្ជា សម្រាប់​តាមដាន និង​ដោះស្រាយ​បញ្ហា​នានា ពាក់ព័ន្ធ​នឹង​ឧបាយកល ផ្តួលរំលំ​រដ្ឋអំណាច​ស្របច្បាប់​នៅ​កម្ពុជា​។

​ព្រម​គ្នា​នេះ លោក ជួន ណា​រិន្ទ បាន​ដាក់​បទបញ្ជា​ឲ្យកម្លាំង​កង​អន្តរាគមន៍​ពិសេស​ឲ្យ​ប្រមូលផ្តុំ ហ្វឹកហាត់ រំលឹក​មេរៀន​ឡើងវិញ ទាំង​បច្ចេកទេស​សមយុទ្ធ និង​ការប្រើប្រាស់​អាវុធ​គ្រប់​ប្រភេទ ដើម្បី​ពង្រឹង​សមត្ថភាព ក្នុង​កិច្ចការពារ ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សង្គម ឈាន​ទៅ​ការពារ សេចក្តីសុខ​ជូន​ប្រជាពលរដ្ឋ អ្នកវិនិយោគទុន និង​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ឲ្យមាន​សុវត្ថិភាព​។

​លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ដាក់​បទបញ្ជា​ទៅ កងកម្លាំង​ក្រោម​ឱវាទ ត្រូវ​ទប់ស្កាត់ និង​ប្រឆាំង​ដាច់ខាត រាល់​ឧបាយកល​ទាំងឡាយណា របស់​ពួក​ប្រឆាំង​មាន​បំណង​ទុច្ចរិត ធ្វើ​បដិវត្តន៍​ពណ៌ ញុះញង់ បំបែកបំបាក់ បំផ្លាញ សន្តិសុខ​ជាតិ និង​សេចក្តីសុខក្សេមក្សាន្ត របស់​ប្រជាជន​កម្ពុជា​៕ ដោយ​៖ ដែន សីមា​ 

×