Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំទុកកូននៅជាមួយប៉ាវា…ពេលកូនប្រុសចង់មានស្នាមសាក់ឡូយៗ លោកប៉ាចាត់ការឱ្យ ពេញខ្នងកូន

spot_img

រឿងរ៉ាវដ៏គួរឱ្យអស់សំណើចក្នុងគ្រានេះ កើតឡើងនៅក្នុងប្រទេសវៀតណាម ដោយម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ Ngan Ngan បានផូស្ត រូបភាពដ៏គួរឱ្យអស់សំណើច ដែលជារូបស្នាមសាក់ពេញខ្នងរបស់ក្មេងប្រុសតូចម្នាក់ ដែលអ្នកគូរ គឺជាលោកប៉ារបស់ក្មេងតូចហ្នឹងឯង។

នៅក្នុងផូស្តនោះ គេមើលឃើញថា លោកប៉ាយើងបានប្រើប៊ិចហ្វឺតក្នុងការគូររូបស្នាមសាក់ពេញខ្នងរបស់កូនប្រុស គឺជាការរូបគំនូរតុក្កតាអ៊ុលត្រាមែន នៅពេញកណ្ដាលខ្នង ព្រមជាមួយក្បាច់ក្បូរ ស្ទីលស្នាមសាក់បែបពេញទំហឹង ១០០ភាគរយ ហៀរទៅដល់ដើមដៃរបស់កូនទៀតផង។

ក្រោយពីផូស្តរបស់លោកប៉ាត្រូវបានចែករំលែកចេញទៅក្នុងបណ្ដាញសង្គម អាចនិយាយបានថា វាបានក្លាយជាផូស្តដ៏គួរឱ្យអស់សំណើចំផុតរបស់បណ្ដាអ្នកលេងបណ្ដាញសង្គមរបស់ប្រទេសវៀតណាមតែម្ដង និងថែមទាំងមានអ្នកចូលមកខំមិនត៍ ចំអន់ស្នាមសាក់របស់ក្មេងប្រុសតូចនោះជាច្រើនទៀតផង មិនថាតែ សរសើរលោកប៉ាដែលពូកែគូររូបបានស្អាត និងថែមទាំងក្រៅពីនឹកអាណិតដល់អ្នកម៉ាក់ហើយ ខំមិនត៍ទាំងនោះថែមទាំងបារម្ភពីជីវិតរបស់លោកប៉ាទៀតផងថា បើសិនជាម៉ាក់វាបានឃើញ លោកប៉ាយើងច្បាស់ជាត្រូវរំពាត់មិនខាន៕

spot_img
×