Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកសម រង្ស៊ី កំពុងបំពុល សភាពការណ៍​ នៅកម្ពុជា និងគណបក្សសង្រ្គោះជាតិ រហូតចេញសេចក្តីប្រកាស ទាត់ចោលការប្រកាស វិលចូលគណបក្សសង្រ្គោះជាតិវិញ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកានេះ លោក សម រង្ស៊ី បាននិងកំពុង បំពុលសភាពការណ៍ នៅកម្ពុជា និងគណបក្សសង្រ្គោះជាតិ បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានប្រកាស វិលចូលគណបក្សសង្រ្គោះជាតិវិញនោះ គណបក្សសង្រ្គោះជាតិ ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ក្តៅៗភ្លាមផងដែរ ដោយទាត់ចោល និងមិនទទួលស្គាល់ ការប្រកាសនេះឡើយ។

ក្នុងសេចក្តីថ្លែងការណ៍ផ្លូវការ របស់គណបក្សសង្រ្គោះជាតិ នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា៖​ “គណបក្សសង្រ្គោះជាតិ សូមបដិសេធទាំងស្រុង នូវរាល់ សកម្មភាព ឬសេចក្តីថ្លែងការណ៍ ទាំងឡាយណា ដែលគណបក្ស​ មិនបានសម្រេច ដោយមិនមានហត្ថលេខាសង្ខេប របស់អ្នកទទួលខុសត្រូវ និងត្រារបស់គណបក្ស។ គណបក្ស មិនទទួលខុសត្រូវ ចំពោះរាល់សកម្មភាព និងសេចក្តីថ្លែងការណ៍ ដែលមានលក្ខណៈ ជាបុគ្គលនោះឡើយ”។

ក្នុងសេចក្ដីប្រកាស របស់លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងដូច្នេះ ខ្ញុំសូមប្រកាសថា ខ្ញុំ សម រង្ស៊ី ចូលជាសមាជិក គណបក្សសង្គ្រោះជាតិ វិញហើយ ចាប់ពីថ្ងៃនេះទៅ ទោះជាគេរំលាយ ឬក៏មិនរំលាយ គណបក្សសង្គ្រោះជាតិ យ៉ាងណាក៏ដោយ។ យោងតាមរយៈសេចក្តីថ្លែងការណ៍ របស់គណបក្សសង្រ្គោះជាតិ គឺជាការទះកំភ្លៀងតែម្តង ចំពោះអតីតប្រធានគណបក្ស ប្រឆាំងរូបនេះ ហើយក៏បានបង្ហាញ ពីការបែកបាក់ផ្ទៃក្នុង កាន់តែខ្លាំងនៅក្នុងគណបក្ស ដែលប្រឈម នឹងការរំលាយ តាមអំណាចតុលាការកំពូល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧៕ដោយ៖បញ្ញាស័ក្តិ

×