Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តន្ទាទោសកញ្ញា ឈឹម ស៊ីថរ ដាក់គុក ០២ ឆ្នាំ និង បក្សពួក៦នាក់ត្រូវជាប់គុកម្នាក់ៗ ១ឆ្នាំកន្លះ ពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សង្គម

spot_img

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២៣ បានប្រកាសសាលក្រម ផ្តន្ទាទោស ស្ត្រីជាប់ចោទ ចំនួន ៦នាក់ និងបានសម្រេច ផ្តន្ទាទោសពួកគេក្នុងម្នាក់ៗពី ១ ឆ្នាំ ៦ ខែ ទៅ ២ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើសញុះញង់បង្កឲ្យមានភាពវឹកវរដល់សង្គម ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២២ ។

យោងតាមដីការរបស់តុលាការ បានឲ្យដឹងថា ជនជាប់ចោទមាន៖ ១- ឈ្មោះ ឈឹម ស៊ីថរ ភេទស្រី ត្រូវបានតុលាការ ផ្តន្ទាទោស ដាក់គុក កំណត់ ២ ឆ្នាំ។ ចំណែកឯ ជនចោទ ឈ្មោះ ឈឹម សុខន ភេទស្រី , ឈ្មោះ ទូច សិរីមាស ភេទស្រី , ឈ្មោះ ឃ្លាំង សុបិន្ត ភេទ ស្រី, – ឈ្មោះ ស៊ុន ស្រីពេជ្រ ភេទស្រី , ឈ្មោះ ហៃ សុភាព ភេទស្រី និង ឈ្មោះ រឺ សុវណ្ណឌី ភេទស្រី ត្រូវជាប់ពន្ធនាគារ ក្នុងម្នាក់ៗ ១ឆ្នាំ និង ៦ខែ។

ពួកគេ ត្រូវបានចោទប្រកាន់ពីបទ” ញុះញង់បង្កឲ្យមានភាពវឹកវរដល់សង្គម តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ ។

សូមបញ្ជាក់ថា: ជនជាប់ចោទ កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនលើកទី១ នៅដើមឆ្នាំ២០២២ ហើយប្រមាណ២ខែក្រោមមក នាង ក៏ត្រូវដោះលែងវិញ។ ប៉ុន្តែ នាង ត្រូវសមត្ថកិច្ចចាប់ខ្លួនលើកទី២ នៅចុងឆ្នាំ២០២២ បន្ទាប់ពីវិលមកពីប្រទេសអូស្ត្រាលី៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

spot_img
×