Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមបន្ថែមការប្រុងប្រយ័ត្នក្នុងការបើកបរលើផ្លូវល្បឿនលឿន រដូវវស្សាបានមកដល់ហើយ

spot_img

ភ្នំពេញ៖ អត្រាគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលបើកបរពេលកំពុងភ្លៀង គឺមានខ្ពស់បំផុត។ ចំនុចសំខាន់ដែលត្រូវប្រុងប្រយ័ត្ន និងធ្វើឱ្យបានក្នុងពេលបើកបរលើផ្លូវល្បឿនលឿន នៅពេលកំពុងមានភ្លៀងធ្លាក់នោះគឺ៖បន្ថយល្បឿន រក្សាគម្លាត និងបើកភ្លើងកូត។

នៅថ្ងៃទី២៥ខែឧសភានេះ ក្រុមហ៊ុនផ្លូវល្បឿនលឿន សូមធ្វើការអំពាវនាវដល់អ្នកធ្វើដំណើរទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់នៅពេលធ្វើដំណើរ ដោយត្រូវអនុវត្ត៖
១. សូមត្រួតពិនិត្យយានយន្តឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយមុនពេលចេញដំណើរ រួមមាន៖ កង់រថយន្ត ភ្លើងសញ្ញា កម្រិតទឹក ប្រេងម៉ាស៊ីន ប្រព័ន្ធហ្រ្វាំង ផ្លឹតទឹក ។ល។ គួរត្រៀមចំណាំងផ្លាតពណ៌ក្រហមរាងត្រីកោណ និងបំពង់ពន្លត់អគ្គីភ័យ ភ្ជាប់តាមរថយន្តរៀងរាល់ពេលធ្វើដំណើរ។

២. នៅពេលមានភ្លៀងធ្លាក់ អ្នកបើកបរត្រូវបើកភ្លើងកូត ហើយបន្ថយល្បឿនក្នុងការធ្វើដំណើរ។ ក្នុងករណីមានភ្លៀងធ្លាក់ខ្លាំង ចុះអ័ព្ទ មានដី ឬផ្សែងហុយ ដែលមិនអាចមើលឃើញច្បាស់ សូមបើកភ្លើងសញ្ញាសុំផ្លូវ រួចបន្ថយល្បឿនក្នុងការធ្វើដំណើរ។ បុគ្គលិកយើងខ្ញុំ ដែលប្រចាំការនៅក្នុងបញ្ជរបង់ប្រាក់តែងក្រើនរំលឹកដល់អ្នកបើកបរ ដែលឆ្លងកាត់អោយបន្ថែមការប្រុងប្រយ័ត្ន នៅពេលមានភ្លៀងធ្លាក់ ដូចនេះសូមចូលរួមអនុវត្តទាំងអស់គ្នាដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរ។

៣. នៅតាមដងផ្លូវល្បឿនលឿន យើងមានផ្ទាំងប៉ាណូអេឡិចត្រូនិច ដើម្បីបង្ហាញសារក្រើនរំលឹក និងផ្តល់ពត៌មាននៅពេលមានភ្លៀងធ្លាក់ ឬមានការកើតហេតុអ្វីមួយ នៅលើដងផ្លូវខាងមុខ។

៤. នៅពេលជួបប្រទះនឺងគ្រោះថ្នាក់ ឬ យានយន្តមានបញ្ហា ត្រូវបើកភ្លើងសញ្ញាបត់ស្តាំ បន្ថយល្បឿន ហើយអែបទៅឈប់ក្នុងគន្លងផ្លូវអាសន្ន ដែលនៅខាងស្តាំដៃបំផុត។ ចំពោះអ្នករួមដំណើរទាំងអស់ ត្រូវចាកចេញពីយានយន្ត រួចចេញទៅឈរនៅខាងក្រៅរនាំងសុវត្ថិភាព ហើយរាយការណ៍ទៅប៉ូលីស ឬក្រុមសង្រ្គោះបន្ទាន់ផ្លូវល្បឿនលឿន តាមរយៈលេខទូរស័ព្ទសង្រ្គោះ 1399។ ហាមជាដាច់ខាតការឈរ ឬដើរចុះឡើង និងជជែកពិភាក្សាគ្នានៅលើដងផ្លូវល្បឿនលឿន ដែលអាចនឹងបណ្តាលឱ្យមានគ្រោះថ្នាក់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×