ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា ក្នុងថ្ងៃទី៥នៃយុទ្ធនាការឃោសនាបោះឆ្នោត គ.ជ.ប បានទទួលបណ្តឹងចំនួន៣ករណី ដែល១ករណីនៅខេត្តកណ្តាល និង២ករណីទៀត នៅខេត្តរតនគិរី។
នៅល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញលទ្ធផល នៃការឃោសនារបស់ គណបក្សនយោបាយនានា សម្រាប់ថ្ងៃទី៥ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ជារួមបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ ត្រូវបានធានា ហើយការឃោសនាបានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា នៅក្របខ័ណ្ឌទូទាំងប្រទេស៕ ដោយ ៖ កូឡាប
ខាងក្រោមនេះ ជាសេចក្តីប្រកាសទាំងស្រុងរបស់គ.ជ.ប៖