Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យចំនួន ៣នាក់ ព្រមទាំងវត្ថុតាងគ្រឿងញៀនជាង ២៤៦គីឡូក្រាម បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ

spot_img

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបក្រុមឧក្រិដ្ឋជន ជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនចំនួន ៣នាក់ និងរឹបអូសគ្រឿងញៀនជាង ២៤៦គីឡូក្រាម ។
អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។

កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២១ និង ១០ នាទី សមត្ថកិច្ចជំនាញ(ក១)នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អុិន សុង និងលោក វរសេនីយ៍ឯក ហុង វណ្ណារិទ្ធ នាយករងមន្ទីរ ចូលរួមសហការកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយ លោក សេង ពុទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរសារធាតុញៀនឆ្លងដែនចូលពីឡាវមកកម្ពុជា បង្ក្រាបនៅ ៤គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ ៖

គោលដៅទី១ ផ្ទះលេខ ១៩៩A ផ្លូវ២៧១ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យចំនួន ១ នាក់ ឈ្មោះ សុខ ណារ៉ុង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ។
វត្ថុតាង និងសម្ភារៈចាប់យក៖ ក្រាមពណ៌សថ្លា ចំនួន ១ កញ្ចប់ធំ សង្ស័យជាគ្រឿងញៀន ម្សៅកញ្ចប់ ចំនួន ៩៣ កញ្ចប់ សង្ស័យជាគ្រឿងញៀន ម្សៅពណ៌សចំនួន ៤ កញ្ចប់តូច និងពណ៌ខៀវចំនួន ១ កញ្ចប់តូច ជញ្ជីងថ្លឹងចំនួន ១ គ្រឿង ម៉ូតូចំនួន ១ គ្រឿង ថង់វេចខ្ចប់មួយចំនួន។

គោលដៅទី២ ស្ថានីយ៍ប្រេងឥន្ទនៈ PTT ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យចំនួន ១ នាក់ ឈ្មោះ ឆៃយិត សេយ៉ាង ហៅ ប៉ន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ។
វត្ថុតាង និងសំភារៈចាប់យក៖ ដុំកញ្ចប់ពណ៌លឿងរូបប៉ាន់តែសញ្ញាផ្កាយប្រាំ ចំនួន ៥ ដុំធំ រថយន្តចំនួន ១ គ្រឿង។

គោលដៅទី៣ វីឡាកូនកាត់ បុរីធូលន ផ្ទះលេខ FZ-11 ផ្លូវលេខ៨ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
វត្ថុតាង និងសំភារៈចាប់យក៖ សំបកកញ្ចប់(រូបតែ)ចំនួន ១៨ សំបក

គោលដៅទី៤ ៖ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង២០នាទី នៅផ្ទះលេខ១៦៣ ផ្លូវលេខ១៣ បុរីពិភពថ្មី ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ លទ្ធផលឆែកឆេរ :
ចាប់យកវត្ថុតាង : -គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) 201 ដុំ ស្មើទម្ងន់ 200 kg 397 g -គ្រឿងញៀនប្រភេទកេតាមីន(KETMINE) 40 ដុំ ស្មើទម្ងន់ 39 kg 616 g

សរុបលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ១.ឈ្មោះ សុខ ណារ៉ុង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ២.ឈ្មោះ ឆៃយិត សេយ៉ាង ហៅ ប៉ន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ ៣.ឈ្មោះ យ័ន គុយហេង ភេទប្រុស ជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ(មេខ្លោង )។

ចាប់យកវត្ថុតាង : -​ មេតំហ្វេតាមីន(ICE) ទម្ងន់ 205 kg 407 g -​ កេតាមីន(KETMINE) ទម្ងន់ 40 kg 281.04 g -​ មេតំហ្វេតាមីន(ម្សៅចម្រុះពណ៌) ទម្ងន់ 822.40 g -​ សរុបរួមទម្ងន់ 246 kg 510.44 g – រថយន្ត ២គ្រឿង ម៉ូតូ ៣គ្រឿង ទូរស័ព្ទ ២គ្រឿង គណនីធនាគារ ៨គណនី ។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×