បុរសជនជាតិចិនម្នាក់ កំពុងប្រឈមមុខនឹងទោសប្រហារជីវិត បន្ទាប់ពីគាត់បានថតរូបបង្ហាញលិង្គរបស់ខ្លួននៅក្បែរសាកសពអប់ លោក ម៉ៅ សេតុង ដែលជាបិតាស្ថាបនិកបក្សកុម្មុនីសចិន។ នេះបើតាមសេចក្តីរាយការណ៍របស់សារពត៌មានចិន Beijing Express។
លោក Jiang Chunhua ដែលជាបុគ្គលិកធ្វើការនៅវិមាន ម៉ៅ សេតុង អស់រយៈពេល ១៦ឆ្នាំមកហើយ ត្រូវបានប៉ូលីសចាប់ខ្លួន ក្រោយពេលគាត់ថតរូបបង្ហាញកេរ្តិ៍ខ្មាស់ នៅក្បែរសាកសពអប់របស់ អតីតប្រធានាធិបតីចិន ម៉ៅ សេតុង ដែលត្រូវបានគេគោរពទូទាំងប្រទេស។
ក្រោយពេលចាប់ខ្លួន លោក Jiang Chunhua បានទទួលស្គាល់ថា គាត់ពិតជាបានថតរូបបង្ហាញលិង្គរបស់គាត់នៅក្បែរសពរបស់លោក មៅំ សេតុងមែន ដែលគាត់ថា គាត់ធ្វើលេងសើចប៉ុណ្ណោះ និងដើម្បីទាញចំណាប់អារម្មណ៍ពីមិត្តភក្តិរបស់គាត់។ នេះបើតាមការបញ្ជាក់របស់មន្ត្រីម្នាក់ថ្លែងប្រាប់សារពត៌មាននៅវិមាន។
ប៉ូលីសក៏បានឆែកឃើញរូបភាពជាង ២ពាន់សន្លឹកផងដែរនៅក្នុងទូរស័ព្ទរបស់បុរសខាងលើ ដែលរូបភាពមួយចំនួនសុទ្ធតែថតអាសអាភាស។
ការធ្វើកោសល្យវិច័យក៏បានបង្ហាញថា មានស្នាមទឹកកាម និងទឹកនោម នៅលើមុខ ដៃ និងប្រដាប់ភេទ របស់សពលោក ម៉ៅ សេតុងផងដែរ។
អ្នកគ្រប់គ្រងនៅវិមានម៉ៅ សេតុង ឈ្មោះ Zhou Qishan បានបញ្ជាក់ប្រាប់អ្នកសារពត៌មានថាជនជាប់ចោទនោះមានបញ្ហាផ្លូវចិត្តយ៉ាងខ្លាំង ក្រោយពេលប្រពន្ធរបស់គាត់បានលែងលះជាមួយគាត់កាលពីឆ្នាំមុន ហើយគាត់មានអារម្មណ៍ឯការយ៉ាងខ្លាំង។
អ្នកជំនាញជឿជាក់ថា បុរសខាងលើប្រឈមនឹងទោសប្រហារជីវិត។
សូមបញ្ជាក់ថា លោក ម៉ៅ សេតុង គឺជាបិតាស្ថាបនិកសាធារណៈប្រជាមានិតចិន និងជាប្រធានបក្សកុម្មុនីសចិន ចាប់តាំងពីឆ្នាំ ១៩៤៥ រហូតដល់ពេលគាត់ស្លាប់ នៅក្នុងឆ្នាំ ១៩៧៦៕ សុភ័ក្ត្រ