ទីភ្នាក់ងារសាព័ត៌មាន Yonhap នៅថ្ងៃទី១២កក្កដា ប្រធានាធិបតីអាមេរិកTrump បាសម្ដែងសុទិដ្ឋិនិយមអំពីកិច្ចចរចាកំពុងប្រព្រឹត្តទៅសំដៅរំសាយកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងដោយបានទាញយកទឡ្ហីករណ៍អំពីការដែលក្រុងព្យុងយ៉ាងផ្អាកសាកល្បងនុយក្លេអ៊ែរនិងកាំជ្រួចអន្ដរទ្វីប។
កូរ៉េខាងជើងបំផ្លាញមូលដ្ឋានសាកល្បងនិងស្រាវជ្រាវនុយក្លរអ៊ែរ
លោកTrump បានលើកឡើងបែបនេះក្នុងសន្និសីទសារព័ត៌មាននៅ Brussels ប្រទេសបែលហ្សិក ខណៈពេលលោកចូលរួមក្នុងសន្និសីទកំពូលអង្គការNATO ក៏ដូចជាកំពុងស្ថិតនៅក្នុងស្ថានភាពមួយនៃការមន្ទិលសង្ស័យចំពោះការអនុវត្តកិច្ចព្រមព្រៀងរំសាយនុយក្លេអ៊ែរដែលលោកTrump បានឯកភាពគ្នាជាមួយលោក Kim Jong-un។
ប្រធានាធិបតីអាមេរិកបានរំលឹកឡើងវិញនូវជំនួបកំពូលជាមួយមេដឹកនាំ Kim នៅសិង្ហបុរីកាលពីខែមិថុនាកន្លងមក។ លោកនិយាយថា នោះគឺជាជំនួបអស្ចារ្យមួយ។ ខ្ញុំពិតជាគិតថា យើងខ្ញុំបានសាងទំនាក់ទំនងដ៏ល្អស្អាត ហើយយើងនឹងបានសម្លឹងឃើញនូវអ្វីៗត្រូវបញ្ចប់ នឹងពុំមានការសាកល្បងកាំជ្រួច ពុំមានការស្រាវជ្រាវនុយក្លេអ៊ែរ… ពួកគេបានបំផ្លាញចោលទីលានសាកល្បងនុយក្លេអ៊ែរមួយ។ ខ្ញុំទទួលបានព័ត៌មាន ពួកគេកំពុងបំផ្លាញចោលទីលានសាកល្បងកាំជ្រួច»៕
សូយន