ប្រធានាធិបតីអាមេរិក Donald Trump ថ្លែងសរសើរជោគជ័យខ្លួនឯងក្នុងពេលសម្ព័ន្ធមិត្ត NATO សន្យាបង្កើនចំណាយការពារជាតិ។
ប្រធានាធិបតី Donald Trump ក្នុងសន្និសីទសារព័ត៌មានក្រោយសន្និសីទកំពូលNATO
តាម AFP លោកTrumpបានថ្លែងថា៖ «ខ្ញុំបានឱ្យពួកគេដឹងថា ខ្ញុំមិនពេញចិត្តយ៉ាងខ្លាំងចំពោះអ្វីដែលបានកើតឡើង ហើយជំរុញឱ្យមានកិច្ចសន្យាយ៉ាងពិតប្រាកដមួយ។ឥឡូវពួកយើងទាំងអស់គ្នាពិតជាសប្បាយ ព្រោះមានNATO មួយដែលខ្លាំងជាងពីថ្ងៃមុនយ៉ាងច្រើនណាស់»។
ប្រធានាធិបតីអាមេរិកឱ្យដឹងថា ប្រទេសជាសម្ព័ន្ថមិត្តទាំង២៨ បានសុខចិត្តបង្កើនចំណាយយោធាយ៉ាងឆាប់ដើម្បីឆ្លើយតប នឹងគោលដៅរបស់NATOក្នុងប៉ុន្មានឆ្នាំខាងមុខទៀត។ តាមការសន្យាបច្ចុប្បន្នបណ្ដាប្រទេសនឹងរួមវិភាគទាន២ភាគរយនៃGDPប្រទេសខ្លួនឱ្យNATO នៅឆ្នាំ២០២៤ ហើយអាចអូសបន្លាយដល់ឆ្នាំ២០៣០ ។
មុននេះលោកTrump បានរិះគន់ពីការរួមចំណែកថវិកាដល់NATO អាមេរិកទទួលការមិនស្មើភាព។បណ្ដាសម្ព័ន្ធមិត្តនឹងបង្កើនបន្ថែមថវិកា៣៣ពាន់លានដុល្លារឡើងទៅ ហើយសង្កត់ធ្ងន់ថា ទាល់តែចំណាយ៤ភាគរយនៃGDPឱ្យNATO ដូចអាមេរិកទើបជាកម្រិតមួយសមស្រប។ បើតាមលោកTrumpនេះគឺជាជំហានជឿនលឿនធំធេងមួយ ព្រោះអ្នកទាំងអស់សុទ្ធសឹងយល់ព្រមសន្យាបង្កើន។ ពួកគេនឹងបង្កើនដល់កម្រិតដែលពួកគេពុំធ្លាប់គិតដល់។ ពិតជាគួរឱ្យភ្ញាក់ផ្អើលពេលឃើញបរិយាកាសបែបនេះនៅក្នុងកិច្ចប្រជុំនោះ។
មន្ដ្រីចូលរួមសន្និសីទបានឱ្យដឹងថា មិនតិចលើកទេដលលោតកត្រាំរំលងចោលបែបបទពិធីការ ដោយហៅចំឈ្មោះនាយករដ្ឋមន្ដ្រីអាល្លឺម៉ង់«នែAngela អ្នកស្រីធ្វើអ្វីមួយបន្ដិចទៅសម្រាប់ការងារនេះ!»។ ក្រោយសន្និសីទនាយករដ្ឋមន្ដ្រីអាល្លឺម៉ង់ឱ្យដឹងថា «យើងខ្ញុំមានសន្និសីទកំពូលមួយដ៏ផុលផុស»ក្នុងពេលដែលប្រធានាធិបតីបារាំងEmmanuel Macro អះអាងថា NATO«ខ្លាំងក្លាជាងមុន»៕
សូយន