Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្មែរយើងលែងមានហើយអាធឺហ្នឹង…ក្រមុំចិន ៤នាក់ជិះម៉ូតូអគ្គិសនី អង្គុយបានគ្រប់កន្លែង សូម្បីតែលើកន្ត្រកមុខ

spot_img

កាលពីថ្ងៃទី៣១ឧសភាកន្លងមក ក្រុមមិត្តភក្តិក្រមុំចិន ៤នាក់ ក្នុងទីក្រុងណានឆាង មណ្ឌលចៀងស៊ី ប្រទេសចិនបាននាំគ្នាជិះម៉ូតូអគ្គិសនីនៅលើផ្លូវថ្នល់ក្នុងទីក្រុង តែអ្វីដែលធ្វើឱ្យអ្នកធ្វើដំណើរទូទៅភ្ញាក់ផ្អើលនោះ គឺពួកនាងទាំង៤ ជិះលើម៉ូតូតែ ១គ្រឿង ថែមទាំងបញ្ចេញអាកប្បកិរិយាគួរឱ្យចាប់អារម្មណ៍ទៀតផង។

ហេតុការណ៍នេះ ត្រូវថតបានដោយអ្នកជិះម៉ូតូម្នាក់ គេបាននាំយកឃ្លីបវីដេអូនេះទៅផូស្តនៅក្នុងបណ្ដាញសង្គម ដែលក្រោយមក ក្លាយជាឃ្លីបដ៏ល្បីល្បាញ ដែលក្រៅពីអ្នកលេងបណ្ដាញសង្គមនាំគ្នាចាប់អារម្មណ៍ហើយ ប៉ូលិសចរាចរណ៍ក៏ចាប់អារម្មណ៍ដូចគ្នាដែរ។

តាមរយៈរូបភាពក្នុងវីដេអូ ពួកនាងៗទាំង៤ បានចែករំលែកកន្លែងគ្នាអង្គុយយ៉ាងត្រឹមត្រូវ មានម្នាក់ជាអ្នកបើកបរ ម្នាក់អង្គុយពីក្រោយ ម្នាក់អង្គុយត្រង់កន្លែងដាក់ជើង និងដែលប្លែកបំផុតគឺ ម្នាក់អង្គុយនៅលើកន្ត្រកមុខម៉ូតូ។

ប៉ូលិសបានស៊ើបរកឃើញនាងក្រមុំទាំង៤ និងបានធ្វើការដាស់តឿនពួកនាងថា កាយវិការជិះម៉ូតូអគ្គិសនីរបស់ពួកនាងបានក្លាយជារឿងមិនល្អសោះនៅក្នុងសង្គម ព្រោះក្រៅពីប្រជ្រៀតគ្នាជិះ ដែលអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដំណើរផ្សេងទៀតហើយ ពួកនាងថែមទាំងមិនបានពាក់មួកសុវត្ថិភាពទៀត។

ប៉ូលិសប្រាប់ថា “ពួកអ្នកនាងដឹងទេ អីលូវនេះពួកអ្នកនាងល្បីហើយ ទៅរៀនចេះការជិះម៉ូតូបែបហ្នឹងមកពីណា មកពីឥណ្ឌាមែនទេ?”

ចំណែកនាងក្រមុំទាំង៤ បានឈរស្ដាប់ប៉ូលិសទេសនាដោយក្ដីអៀនខ្មាស និងបានដឹងថា ការជិះម៉ូតូរបស់ខ្លួនអាចនឹងបង្កគ្រោះថ្នាក់ខ្លាំងប៉ុនណា៕

spot_img
×