Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនស្រ្តីចិត្តដាច់ ទៅតុលាការ ក្រោយពេលស.ម្លាប់កូនខ្លួនឯង

ខេត្តកណ្តាល៖ ស្រ្តីចិត្តដាច់ម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹង ធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយធ្វើសកម្មភាពច្រកទារកទើបកើត យកទៅបោះ.ចោលក្នុងប្រឡាយទឹករហូតដល់ស្លា.ប់។

លោកវរសេនីយឯក ឡេង សុខរុន អធិការនគរបាលស្រុកកណ្តាលស្ទឹងឱ្យដឹងថា ស្រ្តីជាជនសង្ស័យចិត្តដាច់ខាងលើមានឈ្មោះ ណាវ សៅរី ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរធ្វើការរោងចក្រ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២៣ នេះ។

តាមចម្លើយសារភាព របស់ស្ត្រីជនសង្ស័យខាងលើឱ្យដឹងថា កាលពីវេលាទៀបភ្លឺថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៣ ខ្លួនបានឈឺពោះខ្លាំងក៏ដើរទៅបន្ទប់ទឹក ហើយស្រាប់តែសម្រាលកូនក្នុងបន្ទប់ទឹកតែម្តង ដោយសារខឹងប្តីមិនទទួលស្គាល់ថាជាកូនរបស់ខ្លួន(ប្តី)នោះ ខ្លួនបានយកដៃស្តាំចាប់ក.ទាករកលើកឡើងលើ អស់រយៈពេលប្រមាណជា១០នាទី ទើបដាក់ចុះមកលើការ៉ូក្នុងបន្ទប់ទឹក ហើយបានអង្គុយមើលកូនខ្លួនប្រមាណជាកន្លះម៉ោងទៀត មិនឃើញកូនមានសកម្មភាពរើបម្រះ ក៍សម្រេចច្រកក្នុងថង់ផ្លាស្ទីករុំជាមួយកំណាត់សំពត់ យកទៅបោះចោលនៅក្បែរគុម្ពឬស្សីមួយកន្លែងក្នុងទឹកប្រលាយ ហើយដើរត្រឡប់មកផ្ទះវិញ។

ជនសង្ស័យដដែលបន្តថា ពេលមកដល់ផ្ទះបានប្រមាណជា ៥នាទី ខ្លួនបានដើរត្រឡប់ទៅមាត់ប្រឡាយវិញ ឃើញថង់ប្លាស្ទិកដាក់ទារកនោះ មិនទាន់លេចចូលទៅក្នុងទឹក ក៏ទៅទាញថង់នោះបើកមាត់ចាក់ទារកចូលក្នុងទឹកប្រឡាយ រួចក៍ប្រញាប់មកផ្ទះវិញម្តងទៀតព្រោះខ្លាចគេឃើញ ដោយពុំបានមើលថាទារកនោះលេចឬអណ្តែតទេ ពេលមកដល់ផ្ទះជនសង្ស័យបានងូតទឹកសំអាតខ្លួន ហើយទៅធ្វើការងាររោងចក្រម្តុំផ្សារសៀមរាបបាត់ទៅ ។

លោកអធិការបញ្ជាក់ថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចក៍បានចុះទៅពិនិត្យមើល ឃើញទារកស្លា.ប់ក្នុងទឹកប្រឡាយ ក៏បានធ្វើការស្រាវជ្រាវាឈានដល់ការចាប់ខ្លួន ស្រ្តីជាម្តាយខាងលើ បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ ឈុនហ៊ាត

×