Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បើករថយន្ត toyota prius យ៉ាងលឿន បែកកង់ក្រោយវិលទៅបោកបង្គោលភ្លើង បណ្តាលឧ្យរថយន្តខូចខាត

spot_img

ភ្នំពេញ ៖ រថយន្តម៉ាក toyota prius មួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន ស្រាប់តែបែកកង់ក្រោយមួយចំហៀងបណ្តាលឲ្យរថយន្តវិលជាច្រើនជុំ បោកទៅបន្ទប់បង្គោលភ្លើងផ្នែកខាងក្រោយ ខូចខាតយ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៣និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ០៦ខែមិថុនាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១សង្កាត់វាលស្បូវ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក toyota prius ពណ៌ទឹកប្រាក់ មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2AY-7398បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិច ទៅកើតក្នុងល្បឿនយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែបែកកង់ក្រោយធ្វើឲ្យតៃកុងទប់ចង្កូតមិននិងបណ្តាលអោយរថយន្តវិលច្រើនជុំបោកទៅត្រូវនិងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម ខូចខាតបាក់ទ្រេតជិតដល់ដី ចំណែករថយន្តបង្កខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចក៏បានទំនាក់ទំនងទៅខាងមន្ត្រីផ្នែកជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តបង្ក ទៅថែរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីម្ចាស់រថយន្តចូលខ្លួន ដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត

spot_img
×