Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោនាយករដ្ឋមន្ត្រី ស្នើឱ្យរដ្ឋាភិបាលវៀតណាម ចាប់ខ្លួន ទណ្ឌិត សម រង្ស៉ី ប្រគល់មកឱ្យកម្ពុជា ប្រសិនបើបន្លំជាអ្នកទេសចរបារាំង ចូលទៅកាន់ទឹកដីវៀតណាម

ភ្នំពេញ៖ ទាក់ទងទៅនឹងរឿងនយោបាយនៅថ្ងៃពុធនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ទៅកាន់ឯកអគ្គរដ្ឋទូតវៀតណាម សូមប្រយ័ត្នកុំឱ្យជនក្បត់ជាតិនៅក្រៅប្រទេស ដែលមានបំណងចូលមកប្រទេសវៀតណាម។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឱ្យរដ្ឋាភិបាលវៀតណាមចាប់ខ្លួន ទណ្ឌិត សម រង្ស៉ី ប្រគល់មកឱ្យកម្ពុជា ប្រសិនបើបន្លំជាអ្នកទេសចរបារាំង ចូលទៅកាន់ទឹកដីវៀតណាម។ សម្តេចតេជោ បានព្រមានដែរថា ប្រសិនបើទណ្ឌិតនេះ បានចូលទៅកាន់វៀតណាម ហើយវៀតណាមមិនព្រមចាប់ឱ្យ យើងនឹងមានបញ្ហាជាមួយគ្នាផងដែរ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថា ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោបានបញ្ជាក់ថា បើបុគ្គលនោះចូលមកប្រទេសវៀតណាម សូមចាប់ប្រគល់ឱ្យកម្ពុជា។ សម្តេចតេជោ បានស្នើដល់ភាគីវៀតណាម ជួយចាប់ទណ្ឌិតក្បត់ជាតិ និងបក្សពួកបញ្ជូនមកកម្ពុជា ខណៈពួកទាំងនោះប្រកាសប្រើលិខិតឆ្លងដែនរបស់បារាំងចូលមកវៀតណាម តែពួកគេទាំងមានដីការដើម្បីចាប់ខ្លួនរបស់កម្ពុជា។

សម្តេចតេជោ បានបញ្ជាក់ថា៖ គេមានផែនការចូលមកម៉ាឡេស៊ី ម៉ាឡេស៊ីគេឱ្យចេញ គេមានផែនការចូលមកថៃ គេមានផែនការចូលមកវៀតណាមទៀត តាមរយៈការប្រើប៉ាស្ព័របារាំងធ្វើជាអ្នកទេសចរណ៍ ហើយបើសិនចូល ខ្ញុំស្នើចាប់ឱ្យខ្ញុំ ព្រោះមានដីកាចាប់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កម្ពុជា-វៀតណាម មានកិច្ចសហប្រតិបត្តិការខាងផ្លូវច្បាប់ និងមានការធ្វើបត្យាបណ្ណជាមួយគ្នា។ ជាមួយគ្នានេះ សម្តេចបានរំលឹកអំពីការប្រកាសរបស់ លោក សម​ រង្ស៉ី កាលពីឆ្នាំ២០១៩ ដែលអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធបង្វែកាណុង បាញ់មករាជរដ្ឋាភិបាល ដែលសម្តេចបានប្រកាសថា នឹងប្រើប្រាស់ BM21 បាញទៅកាន់​ លោកសម រង្ស៉ី តបទៅវិញ ដោយសារទណ្ឌិតនេះ មិនទាន់បានដកហូតពាក្យសម្តីរបស់ខ្លួន ដែលចូលកម្ពុជាដើម្បីធ្វើសង្គ្រាមនៅឡើយ។ សម្តេចបានស្នើឱ្យអ្នកទាំងឡាយជាពិសេសអ្នកវិភាគមានទស្សនៈប្រវត្តិសាស្ត្រស្តីពីការវិភាគ។ ហេតុអ្វីបានជា លោក ហ៊ុន សែន និយាយអំពីការបាញ់ BM21 មូលហេតុ គឺអ្នកឯងមកធ្វើរដ្ឋប្រហារ អ្នកឯងមកធ្វើសង្គ្រាម អ្នកឯងមកចាប់ ហ៊ុន សែន អ្នកឯងអំពាវនាវឱ្យកម្លាំងប្រដាប់អាវុធបាញ់ ហ៊ុន សែន អញ្ចឹងចង់មកធ្វើសង្គ្រាមឬ បើមកធ្វើសង្គ្រាមត្រូវកម្ទេចក្បាលវាមុនទៅ អាមេបញ្ជាការត្រូវតែវ៉ៃវា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×