Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សកម្មជនគណបក្សប្រឆាំង អតីតគណបក្សសង្គ្រោះជាតិនិងគណបក្សភ្លើងទៀន ចំនួន៣១នាក់ បានស័្មគ្រចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា

spot_img

ភ្នំពេញ៖ សកម្មជនគណបក្សប្រឆាំង អតីតគណបក្សសង្គ្រោះជាតិនិងគណបក្សភ្លើងទៀនចំនួន៣១នាក់​ បានស័្មគ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីពួកគាត់បានមើលឃើញពីវីរភាពនិងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនជឿនលឿន ដូចពេលសព្វថ្ងៃនេះ។

ពួកគាត់ទាំង៣១នាក់ ត្រូវបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងឯកឧត្តមម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រៃយ៍គណបក្សរាជធានីភ្នំពេញ នៅមន្ទីរគណបក្សរាជធានីភ្នំពេញ។

ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការសម្រេចចិត្តរបស់បងប្អូន គឺពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយបងប្អូនបានមើលឃើញពីការយកចិត្តទុកដាក់ និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរក សន្តិភាពនិងការអភិវឌ្ឍជូនជាតិ។ យើងដាច់ខាតត្រូវការពារសន្តិភាពឲ្យបានគង់វង់ ទោះក្នុងតម្លៃណាក៏ដោយ ។ មានសន្តិភាព ទើបយើងមានឱកាសអភិវឌ្ឍប្រទេសឲ្យរីកចម្រើនជឿនលឿនបាន។

ឯកឧត្តមឃួង ស្រេង បានសូមអោយសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីទាំង៣១រូប ជួយផ្សព្វផ្សាយអំពីអំពើល្អរបស់គណបក្សប្រជាជនកម្ពុជា លោកបញ្ជាក់ថា មិនបាច់ឃោសនាអីច្រើនទេ គឺសុំនិយាយតែការពិតដែលគណបក្សប្រជាជនកម្ពុជាបានធ្វើ គឺគ្រប់គ្រាន់ហើយ និងសូមឲ្យសមាជិកបក្សប្រជាជនកម្ពុជាម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត នាថ្ងៃទី២៣ កក្កដា២០២៣ខាងមុខនេះ ។

គួរបញ្ជាក់ថា៖ សកម្មជនគណបក្សប្រឆាំង អតីតគណបក្សសង្គ្រោះជាតិនិងគណបក្សភ្លើងទៀនចំនួន៣១នាក់ ដែលស័្មក្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ មកពី៤ខណ្ឌ គឺខណ្ឌចំការមន ៧មករា ឬស្សីកែវនិងខណ្ឌកំបូល៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×